ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជន​ក្រីក្រ​២០​គ្រួសារ នៅ​ច្បារអំពៅ​ទី​២ បានទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​

46

 

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែ​កុ​ម្ភះ​ឆ្នាំ​២០២១​នេះ​លោកស្រី​ហេង សុវត្ថា ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​ខណ្ឌ​និង​ជា​អភិបាលរងខណ្ឌ​ច្បារអំពៅ តំណាង​លោក​ចេង មុនី​រ៉ា​អភិបាលខណ្ឌ ច្បារអំពៅ​និង​អមដំណើរ​ដោយ​លោក​យិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២ ដោយបាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរ​សុខ​ទុក​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន​២០​គ្រួសារ​រស់នៅ​សង្កាត់​ច្បារអំពៅ​ទី​២ ដោយបាន​នាំយក​នូវ​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ក្នុង​មួយ​គ្រួសារ​ទទួល​អង្ករ​២៥​គី​ទ្បូ​ក្រាម ឃី​ត​មួយកញ្ចប់​និង​ថវិកា មួយចំនួន​។ ហើយ​ក្នុងនោះ​លោកស្រី​ក៍បាន​ណែ​នាំអោយ​បងប្អូន​បង្កើន​ការប្រុងប្រយ័ត្ន​បញ្ហា​ជម្ងឺ​កូ​វីដ​.១៩ ក្នង​ព្រឹ​ត្ត​ការណ៍​សហគមន៍ ២០​កុ​ម្ភះ ដោយ​អនុវត្តន៍​អោយបាន​ដាច់ខាត​នូវ​សេចក្តីណែនាំ​និង​វិធានការ​របស់​ក្រសួងសុខាភិបាល​និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ៣ កុំ និង ៣ ការពារ​៕​

 

អត្ថបទដែលជាប់ទាក់ទង