ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការ​ឯកភាព ខណ្ឌ​បឹង​កេងកង ប្រជុំ​ពង្រឹង​ការការពារ​សន្តិសុខ អំឡុងពេល​ផ្ទុះ​ជម្ងឺ​កូ​វីដ​១៩ ព្រឹត្តិការ​សហគមន៍​២០​កុ​ម្ភះ​

48

 

​ភ្នំពេញ​៖​នៅ​សាលាខណ្ឌ​បឹង​កេងកង​កាលពី​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង បានរៀបចំ​បើក​កិច្ចប្រជុំ​« គណៈបញ្ជាការ​ឯកភាព » ក្រោម​អធិបតីភាព លោក ធឹ​ម សំអាន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង ដែលមាន​ការអញ្ជើញ​ចូលរួម​ពី គណៈ​អភិបាលខណ្ឌ លោក​អធិការនគរបាល​ខណ្ឌ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ គណៈនាយក លោក​-​លោកស្រី​ប្រធានការិយាល័យ​ទាំង​១១ និង​លោក​ប្រធាន​ផ្សា​របឹង​កេងកង​ព្រមទាំង​លោក​-​លោកស្រី​ចៅសង្កាត់​ទាំង​៧​ផងដែរ​។​
លោកស្រី​សុ​ិ​ន រតនា អភិបាលរងខណ្ឌ​បឹង​កេងកង​បានអោយដឹងថា​ប្រជុំ​គណៈបញ្ជាការ​ខណ្ឌ​នា​រសៀល​ថ្ងៃនេះ​គឺ​លើកយក​របៀបវារៈ​មាន​ដូចខាងក្រោម ៖
​ទ​១. ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកំឡុងពេល​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​សហគមន៍​២០ កុម្ភ​:
​ទី​២. ការ​រឹតបន្ដឹង ការការពារ​សុ​ន្ដិ​សុខ គោលដៅ​ចំណុច​ខ្ពស់ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​និង​ទី​
៣. បញ្ហា​ផ្សេងៗ​៕​

អត្ថបទដែលជាប់ទាក់ទង