ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់ ខ្យល់គរ​ស្លាប់ ពេល​ទៅរក​ត្រី​

41

​ខេត្តកោះកុង​៖ ថ្ងៃ​ព្រហស្បតិ៍ ទី​២៥-០២-២០២១​នៅ​​វេលា​ម៉ោ​៧:២០​នាទី មាន​ប្រជាពលរដ្ឋ​ឈ្មោះ សុក សៀរ​ភេទ​ស្រី អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រះអង្គ​កែវ ឃុំ​ដង​ពែង និង​លោកឪពុក បងប្អូន បាន​រាយ​ការ​រណ៍​មក​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលដ​ង​ពែង ថា បាត់​ប្តី​មួយ​យប់​មិន​ឃេ​ី​ញ​មក​ផ្ទះ ខណ​:​ទៅរក​ត្រី​កាលពី​ល្ងាច​ថ្ងៃទី​២៤,០២,២០២១ លុះ​ព្រឹក​ឡេ​ី​ង​ក៏បាន​នាំគ្នា​ដេ​ី​ររ​កមេ​ី​ល​ក៏បាន​ប្រទះ​ឃេ​ី​ញ​សព​ឈ្មោះ សោម សាន់ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ លង់ទឹក​ត្រពាំង​ខែប្រាំង បណ្តាលអោយ​ស្លាប់​នៅ​ទីនោះ ហេ​ី​យ​ឪពុក បងប្អូន​បាន​យក​សព​ចេញពី​កន្លែង​កេ​ី​ត​ហេតុ​ដាក់​លេ​ី​គោយន្ត ។ នៅវេលា​ម៉ោង​៩:០៥​នាទី កម្លាំង​ប៉ុស្តិ៍​ដង​ពែង​បាន​ចូលរួម​ជាមួយ​ផ្នែក​ជំនាញ​វិភាគ​កន្លែងកើតហេតុ និង​ក្រុមគ្រូពេទ្យ​របស់​មន្ទីរពេទ្យ​ស្រុកស្រែ​អំបិល បាន​ចុះ​ពិនិត្យ​សាកសព​ឈ្មោះ សោម សាន់ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រះអង្គ​កែវ ឃុំ​ដង​ពែង ។ ក្រោយពី​បាន​ពិនិត្យ​របស់លោក​វេជ្ជបណ្ឌិត ផុន កុលបុត្រ វេជ្ជបណ្ឌិត​ប្រចាំ​មន្ទីរពេទ្យបង្អែក​ស្រែអំបិល​បាន​បញ្ជាក់ថា សាកសព​បាន​ស្លាប់​ដោយសារ​កើត​ខ្យល់គរ បណ្តាលអោយ​ដួល​ក្នុង​ទឹក​ស្លាប់​មែន ។​
​ក្រោយពី​បាន​ពិនិត្យ​រួចរាល់​ហើយ​កម្លាំង​ប៉ុស្តិ៍ និង​ផ្នែក​ជំនាញ បានប្រគល់​សាកសព​ជូន​ប្រពន្ធ​ឈ្មោះ សុក សៀរ ភេទ ស្រី អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​កេ​ី​ត​ហេតុ ដេ​ី​ម្បី​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។

អត្ថបទដែលជាប់ទាក់ទង