ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ងៀត​បបែល មាន​ផ្ទុក​សារធាតុ​គីមី បូរ៉ា​ក់ (Borax) ចំនួន ៨.៦​គីឡូក្រាម ត្រូវបាន​មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកំពង់ស្ពឺ រកឃើញ និង​ដកហូត​

37

​ខេត្តកំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកំពង់ស្ពឺ ដោយ​ទទួលបាន​ការសហការ​ពី មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព ម្ហូបអាហារ និង​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ដែលជា​គ្រឿងឧបភោគ បរិភោគ នៅ​ផ្សារ​ត្រែ​ពាំង​ក្រឡឹង ដែល​ស្ថិតក្នុង​ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ គោលដៅ​សំខាន់​នៃ​ការត្រួតពិនិត្យ​គឺ​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់​។​

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានធ្វើ​ការវិភាគ​បឋម​ទៅលើ​គំរូ​ម្ហូបអាហារ​មួយចំនួន ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សុខភាព​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម​របស់​ទំនិញ​នៅលើ​សម្បក​វេច​ខ្ចប់​ផងដែរ​។​

ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រកឃើញ ងៀត​បបែល មាន​ផ្ទុក​សារធាតុ​គីមី បូរ៉ា​ក់ (Borax) ចំនួន ៨.៦​គីឡូក្រាម​។ បន្ទាប់មក​មន្ត្រី​សាខា​បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យកមក​រក្សាទុក​ដើម្បី​កម្ទេចចោល​នៅពេល​ក្រោយ​។ ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕

អត្ថបទដែលជាប់ទាក់ទង