ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​អភិបាលខណ្ឌ​ចំការមន ចុះ​ពិនិត្យ​តាម​គោលដៅ កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ទាំង​២៧​គោលដៅ​

36

​ភ្នំពេញ​៖​កាលពី​យប់​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​លោក​ថេ​ង សុ​ថុល​អភិបាល​ខណ្ឌចំការមន​បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​នៅតាម​គោលដៅ​ការពារ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ទាំង​២៧​គោលដៅ​នៅក្នុង​មូលដ្ឋាន​ខណ្ឌចំការមន និង​បាន​នាំយក​ថវិកា​ឧបត្ថម្ភ​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចែកជូន​ដល់​កងកម្លាំង​ការពារ​គោលដៅ​ទាំង​២៧​នោះ​ដោយ​ក្នុង​មួយ​គោល​បានទទួល​ថវិការ​៥០​មុ​ឺ​ន​រៀល​និង​លោក​អភិបាលខណ្ឌ​ចំការមន​ថេ​ង សុ​ថុល​គាត់​ជួយឧបត្ថម្ភ​នូវ​ទឹក​សុទ្ធ​ដល់​កម្លាំង​នៅតាម​គោលដៅ​ទាំង​២៧​នោះ​ផងដែរ​។​ហើយ​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ​លោក​អភិបាលខណ្ឌ​ចំការមន​បាន​ផ្ដាំផ្ញើ​ទៅដល់​កម្លាំង​សមត្ថកិច្ច​នៅតាម​គោលដៅ​ទាំងអស់​អោយ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​លើក​ការងារ​របស់ខ្លួន​ដោយ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​៕​

 

អត្ថបទដែលជាប់ទាក់ទង