ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អឺរ៉ុប ចាប់បាន​ថ្នាំញៀន​កូកាអ៊ីន ជាង​២៣​តោន តម្លៃ​ជាង​២​ពាន់​លាន​ដុល្លារ​

81

បរទេស ៖ ទីភ្នាក់ងារ​ព័ត៌មាន​បរទេស បាន​ផ្សាយ​ថ្ងៃ​នៅ​ថ្ងៃទី​២៥​កុម្ភៈ​នេះ​ថា រដ្ឋបាល​គយ​នៃ​ប្រទេស​អា​ឡឹ​ម៉​ង់ បាន​រកឃើញ​ថ្នាំញៀន​កូកាអ៊ីន​ទម្ងន់​សរុប​16.17​តោន លាក់​ក្នុង​ធុង​ចំនួន​1,700​ធុង ដាក់​ក្នុង​ទូ​កុងតឺន័​ចំនួន​៥​លើក​ប៉ាល់​មួយគ្រឿង មកពី​ប្រទេស​ប៉ា​រា​ហ្គា​យ កាលពី​ថ្ងៃទី​១២​កុម្ភៈ នៅ​កំពង់ផែ​Hamburg​។

​ចំណែក​រដ្ឋបាល​គយ​បែ​ល​ហ្សិ​ច​វិញ ចាប់បាន​កូកាអ៊ីន ចំនួន​6.2​តោន ដែល​លាក់ទុក​ក្នុង​កេស​ឈើ ដាក់​ក្នុង​កុងតឺន័រ លើក​ប៉ាល់​មកពី​ប្រទេស​ប៉ា​ណា​ម៉ា​(​អា​មេ​រិច​កណ្តាល​)​។​

​ប្រភព​ផ្សាយ​ថា តាម​ការស៊ើបអង្កេត​ថ្នាំញៀន​ទាំងពីរ​នេះ គឺជា​របស់​ឈ្មួញ​គ្រឿងញៀន​តែមួយ​ម្ចាស់ មាន​គោលដៅ​ដឹក​ចូល​ប្រទេស​ហូ​ឡង់​។​

​នេះ​គឺជា​ការចាប់​គ្រឿងញៀន​ដ៏​ច្រើន​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​អឺរ៉ុប​។ គេ​ប៉ាន់ប្រមាណ​តម្លៃ​គ្រឿងញៀន​នេះ​ថា មានតម្លៃ​ប្រមាណ​€1.5 billion​ទៅ​€3.5 billion($1.8 billion and $4.3 billion) សម្រាប់​ចំនួន​16​តោន​ដែល​ចាប់បាន​នៅ​Hamburg៕

អត្ថបទដែលជាប់ទាក់ទង