ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាក​ជួបជុំ​ថ្វាយបង្គំ​ជុំ​អាត់​(​ថ្ងៃ​សុក្រ​) និង​ថ្វាយបង្គំ​ពើរ​ជើ​ម៉ា​អះ​(​ថ្វាយបង្គំ​រួមគ្នា​) នៅ​គ្រប់​ម៉ា​ស្ជិ​ទ និង​ស៊ូ​រ៉ាវ សម្រាប់​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​ខេត្ត​ព្រះសីហនុ​

39

 

​ភ្នំពេញ ៖ គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា ចេញ​សេចក្តីជូនដំណឹង​បន្ទាន់ ស្តីពី​ការផ្អាក​ជួបជុំ​ថ្វាយបង្គំ​ជុំ​អាត់​(​ថ្ងៃ​សុក្រ​) និង​ថ្វាយបង្គំ​ពើរ​ជើ​ម៉ា​អះ​(​ថ្វាយបង្គំ​រួមគ្នា​) នៅ​គ្រប់​ម៉ា​ស្ជិ​ទ និង​ស៊ូ​រ៉ាវ សម្រាប់​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃ​សុក្រ​ទី​២៦ ខែកុម្ភៈ រហូតដល់​ថ្ងៃ​សៅរ៍​ទី​១៣ ខែមីនា ឆ្នាំ​២០២១​។​

​ឧកញ៉ា សុះ កំ​រ៉ី ចាងហ្វាង គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បានប្រកាស ការផ្អាក​ជួបជុំ​សឡាត​ជុំ​អាត់​ថ្ងៃ​សុក្រ និង​សឡាត​ពើរ​ជើ​ម៉ា​អះ នៅ​គ្រប់​ម៉ា​ស្ជិ​ទ និង​ស៊ូ​រ៉ាវ សម្រាប់​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ គិត​ចាប់​ពីថ្ងៃ​សុក្រ ទី​២៦ ខែកុម្ភៈ រហូតដល់​ថ្ងៃ​សៅរ៍ ទី​១៣ ខែមីនា ឆ្នាំ​២០២១​។​

​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ និង​យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា សូម​ជម្រាប​ដល់​គណៈ អ៊ី​ម៉ាំ​រាជធានី គណៈ​អ៊ី​ម៉ាំ​ខេត្តកណ្តាល គណៈ​អ៊ី​ម៉ាំ​ខេត្ត​ព្រះសីហនុ គណៈ​អ៊ី​ម៉ាំ​ម៉ា​ស្ជិ​ទ គ្រូបង្រៀន និង​បងប្អូន​ឥស្លាម សូម​ផ្អាក​ការជួបជុំ​ដើម្បី​សឡាត​ជុំ​អត់​ថ្ងៃ​សុក្រ និង​សឡាត​ពើរ​ជើ​ម៉ា​អះ នៅ​គ្រប់​ម៉ា​ស្ជិ​ទ និង​ស៊ូ​រ៉ាវ ចាប់ពី​ថ្ងៃ​សុក្រ ទី ២៦ ខែកុម្ភៈ រហូតដល់​ថ្ងៃ​សៅរ៍ ទី​១៣ ខែមីនា ឆ្នាំ​២០២១​។​

​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា សូម​ធ្វើ​ការណែនាំ​ដល់​គណៈ​អ៊ី​ម៉ាំ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈ​អ៊ី​ម៉ាំ​ម៉ា​ស្ជិ​ទ គ្រូបង្រៀន និង​បងប្អូន​សាសនិក​ឥស្លាម សូម​បន្ត​រឹតបន្តឹង​ការអនុវត្ត​វិធាន​សុខភាព និង អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូចតទៅ​៖

– បន្ត​រឹតបន្តឹង​ការប្រុងប្រយ័ត្ន និង​ពង្រឹង​ការអនុវត្ត​វិធាន​ការពារ – ៣​ការពារ និង​៣​កុំ ” ឲ្យ​បាន​ម៉ឺងម៉ាត់ – ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ឲ្យ​បាន​ខ្ជាប់​ខ្លួន​ក្នុង​ចន្លោះ​យ៉ាងតិច​១,៥ ម៉ែត្រ​

– ត្រូវ​ពាក់​ម៉ាស វាស់​កម្ដៅ សម្អាត​ដៃ​នឹង​សាប៊ូ អាល់កុល ឬ​ដែលជា​ប្រចាំ – រក្សា​អនាម័យ សំអាត​ខ្លួនប្រាណ សម្លៀកបំពាក់ និង​របស់របរ​ប្រើប្រាស់​ផ្សេងៗ​

– មិនត្រូវ​ចាប់ដៃ​នៅពេល​ធ្វើ​គារវកិច្ច​ទេ ត្រូវ​ជំនួស​ដោយ​ការលើកដៃ​ជាស​ញ្ញា ឬ​ផ្តល់​សាឡា​ម – ករណី​មាន​អា​ការៈសង្ស័យ សូម​ទាក់ទង​បន្ទាន់​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត​។​

​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​៖ គណៈ​អ៊ី​ម៉ាំ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈ​អ៊ី​ម៉ាំ​ម៉ា​ស្ជិ​ទ គ្រូបង្រៀន ព្រមទាំង​បងប្អូន​សាសនិក​ឥស្លាម នឹង​សហការ​អនុវត្ត​ដោយ​ស្មារតី​ទទួល ខុសត្រូវ​ខ្ពស់​៕

អត្ថបទដែលជាប់ទាក់ទង