ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការអនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​លើ​វិស័យ​នាំចេញ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប​

31

 

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​និង​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានរួម​គ្នា​ចេញ​សេចក្ដីណែនាំ​ស្ដីពី​៖ ការអនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​លើ​វិស័យ​នាំចេញ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប​។​

​យោង​ប្រកាស​អន្តរក្រសួង​លេខ​៣៦៤/២០ ក​.​ប​/​ប្រ​.​ក​.​គ​.​ប​.​ក ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ស្តីពី ការអនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​លើ​វិស័យ​នាំចេញ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប និង​យោង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​អង្គការ​អន្តរជាតិ​ខាង​ការងារ ចុះ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ដីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ក្រសួងពាណិជ្ជកម្ម សូម​ធ្វើ​ការណែនាំ​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ព្រមទាំង​កា​រិ​យ​ភា​វី​នៃ​ផ្នែក វាយ​ន​ភណ្ឌ​និង​កាត់ដេរ​សម្លៀកបំពាក់ និង​រោងចក្រ សហគ្រាស​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប​ទាំងអស់ ដែល​ស្នើសុំ​ចុះបញ្ជី​ទទួល​សិទ្ធិ​នាំចេញ​ទំនិញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ស្របតាម​ប្រកា​សលេខ​២៣២ ព​.​ណ​ប​អព .​ប្រក ចុះ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្តីពី​ការកែសម្រួល​នីតិវិធី​ក្នុងការ​បំពេញបែបបទ​ចុះបញ្ជី ទទួល​សិទ្ធិ​នាំចេញ​ទំនិញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ត្រូវអនុវត្ត​ដូចខាងក្រោម​៖

១. ចុះបញ្ជី​ជាមួយ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (Better Factories Cambodia – BFC) ជាមុនសិន​។ លោក លោកស្រី ត្រូវ​បង់​វិភាគទាន​ហិរញ្ញវត្ថុ​ទ្រទ្រង់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា តាមរយៈ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដើម្បី​អាច​ស្នើសុំ​ចុះបញ្ជី​ជាមួយ​គម្រោង​នេះ​។​

២. ចាប់ពី​ឆ្នាំ​២០២២​តទៅ ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់​អនុលោមភាព​លក្ខខណ្ឌ​ការងារ​ដែល​ចេញ​ដោយ​អធិការ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​បញ្ជាក់​អំពី​ស្ថានភាព​លក្ខខណ្ឌ​ការងារ​ប្រចាំ​រោងចក្រ សហគ្រាស​របស់លោក លោកស្រី ស្របតាម​ប្រកា​សលេខ​៤៣៤/២០ ក​.​ប​/​ប្រ​.​ក​.​ខ​.​ល ចុះ​ថ្ងៃទី​៣១​ខែធ្នូ ឆ្នាំ​២០២០ ស្តីពី​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​អនុលោមភាព​លក្ខខណ្ឌ​ការងារ និង​ផែនការ​សកម្មភាព​រួម​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ក្នុង​ករ​ណ៏ លោក លោកស្រី​មិនបាន​បំពេញ​លក្ខខណ្ឌ​ខាងលើ លោក លោកស្រី​នឹងមិន​ទទួលបាន សិទ្ធិ​នាំចេញ​ទំនិញ​ទៅ​បរទេស​នោះទេ​។​

​ក្រសួង​សង្ឃឹម​យ៉ាង​មុតមាំ​ថា លោក លោកស្រី​ដែលជា​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ព្រមទាំង កា​រិ​យ​ភា​រី​នៃ​ផ្នែក​វាយ​ន​ភណ្ឌ​និង​កាត់ដេរ​សម្លៀកបំពាក់ និង​រោងចក្រ សហគ្រាស​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប​ទាំងអស់​ចូលរួម​អនុវត្តតាម​សេចក្តីណែនាំ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​៕

អត្ថបទដែលជាប់ទាក់ទង