ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម​ស សុខា​ ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ លើក​ទី​២ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​

74

​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃ​ម្សិល​ម៉ិ​ញ​សសុ​ឯកឧត្តម​ស សុខា​រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានទទួល​ការចាក់​វ៉ា​ក់​​សាំង​បង្ការ​កូ​វីដ​-១៩ Sinopharm លើក​ទី​២​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។​
​ក្រោយពី​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩​លើក​ទី​២​ឯកឧត្តម​ស​សុខា​បាន​មានប្រសាសន៍​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ផ្តើមចេញ​យើង​ម្នាក់ៗ​ក្នុង​គោលបំណង​ដើម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើង និង​សង្គមជាតិ​យើង ។ ដូច្នេះ​សូម​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល អនុវត្តតាម​វិធានការ​សុខាភិបាល ៣​ការពារ រួមមាន ៖ ទី​១. ពាក់​ម៉ាស ទី​២. លាងដៃ ទី​៣. គម្លាត​សង្គម គម្លាត​បុគ្គល ចាប់ពី ១,៥​ម៉ែត្រ​ឡើងទៅ និង ៣​កុំ រួមមាន ៖ ទី​១. កុំ​ចូលទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល និង​ម៉ាស៊ីនត្រជាក់​ច្រើនពេក ទី​២. កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន ទី​៣. កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃ កុំ​កៀក​ស្មា កុំ​ឱប​គ្នា​… ព្រមទាំង​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ឲ្យ​បាន​គ្រប់ៗ​គ្នា ទៅតាម​ដំណាក់កាល​នីមួយៗ និង​លទ្ធភាព​របស់​រាជរដ្ឋាភិបាល ។​
​ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ផ្តល់ជំនួយ “​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩” ដល់​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។ ឯកឧត្តម​ក៏​ជូនពរ​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​មន្ទីរពេទ្យ​នានា សូម​បានជា​សះស្បើយ​គ្រប់ៗ​គ្នា និង​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បាន​ចាក​ផុតពី​ជំងឺ​កូ​វីដ​-១៩ និង​ជួបតែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

អត្ថបទដែលជាប់ទាក់ទង