ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ អ៊ូ ធីតា​ពៅ គួច ចំរើន អញ្ជើញ​រៀបចំ​កម្មវិធី​សែន​ព្រេង​ដល់​លោកយាយ​ម៉ៅ នុ ដើម្បី​សុំ​សេចក្តីសុខ ចៀស​ផុតពី​រោគ​ចង្រៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ​

48

 

​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៥​កើត ខែផល្គុន ឆ្នាំជូត ទោស័ក​ព​.​ស ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​២៦​ខែ​កុ​ម្ភះ ឆ្នាំ​២០២១ លោកជំទាវ អ៊ូ ធីតា​ពៅ គួច ចំរើន ភរិយា​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ អមដំណើរ​ដោយ​លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកស្រី​អភិបាលរង​ខេត្ត លោកស្រី​នាយិកា​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​ព្រះសីហនុ អញ្ជើញ​រៀបចំ​កម្មវិធី​ប្រពៃណី​ខ្មែរ​សែន​ព្រឹង​លោកយាយ​ម៉ៅ ថ្ងៃសីល ពេញ​បូ​ណ៌ មាន​ទីតាំង​ក្រុម​១២ ភូមិ​៣ សង្កាត់​លេខ​១ ក្រុង ខេត្ត​ព្រះសីហនុ ដើម្បី​សុំ​សេចក្តីសុខ ចៀស​ផុតពី​រោគ​ចង្រៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ និង​សូម​បួងសួង​សុំ​សេចក្តីសុខ សេរី​សួ​ស្តីពី​លោកយាយ​ម៉ៅ​សូមជួយ​ថែរក្សា​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុតពី​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា ៕​

អត្ថបទដែលជាប់ទាក់ទង