ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ជាម ហ៊ីម និង​ឯកឧត្តម គួច ចំរើន អញ្ជើញ​ជា​គណៈអធិបតី​ក្នុង ពិធី​ប្រកាស​មុខតំណែង​មន្ត្រីរាជការ​សាលាខេត្ត​ព្រះសីហនុ​

44

 

​ព្រះសីហនុ​៖ ព្រឹក​ថ្ងៃ​សុក្រ ១៥​កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង​មន្ត្រីរាជការ​សាលាខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោកស្រី​អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោកនាយក នាយករង​ទីចាត់ការ និង​ប្រធានការិយាល័យ​ចំណុះ​សាលាខេត្ត​ព្រះសីហនុ ។​

​ដីកា​ស្ដីពី​ការតែងតាំង និង​ការផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ​សាលាខេត្ត​ព្រះសីហនុ​លេខ ០០៦/២១​ដក សម្រេច​តែង តាំង និង​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ ក្នុង​រចនាសម្ព័ន្ធ​សាលាខេត្ត ដូច​មាន​រាយ​នាម​ខាងក្រោម​÷

១. លោក ឌឹ​ម វី ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥ ជានា​យក​ទីចាត់ការ​រដ្ឋបាល ឱ្យទទួល​មុខតំណែង​ជា​នាយករង​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​។​

២. លោក ជា បា​ឈុន ឋានន្តរស័ក្តិ​នាយក្រមការ​ដើមខ្សែ ថ្នាក់​លេខ​៣ ជា​ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅជា​នាយក​ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​។​

៣. លោកស្រី ម៉ាក សំណាង ឋានន្តរស័ក្តិ​អនុមន្ត្រី ថ្នាក់​លេខ​១ ជា​នាយិកា​រង​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស ឱ្យទទួល​មុខតំណែង​ជា​ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ​សាលាខេត្ត​ព្រះសីហនុ​។​

៤. លោក ស៊ាន ដា​នី​ន ឋានន្តរស័ក្ដិ​អនុមន្ត្រី​ថ្នាក់​លេខ​២ ជា​មន្ត្រី​ការិយាល័យ​គ្រប់គ្រង​ការអភិវឌ្ឍ និង​សំណង់ ឱ្យទទួល​មុខតំណែង​ជា​ប្រធានការិយាល័យ​កិច្ចការ​ច្បាប់ និង​សុវត្ថិភាព​សាធារណៈ ទីចាត់ការ​អន្តរ​វិស័យ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មាន ប្រសាសន៍ថា ការប្រកាស​មុខតំណែង​មន្ត្រីរាជការ​សាលាខេត្ត​នាពេលនេះ គឺជា​ការសម្រួល​មន្ត្រីរាជកា​រ​ក្នុង​សាលាខេត្ត​ព្រះសីហនុ ដែល​បាន​បំពេញការងារ​ដោយ​យកចិត្តទុកដាក់ ការទទួលខុសត្រូវ​ពិសេស​ការពិនិត្យ​លទ្ធផល​ការងារ លក្ខខណ្ឌ​មន្ត្រី​ក្នុង​អង្គភាព​ខេត្ត ម្យ៉ាងទៀត​ការតំឡើង​តួនាទី​នាយក​ទីចាត់ការ​រដ្ឋបាល ជា​នាយករង​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ ។ ប្រធាន​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ ជានា​យក​ទីចាត់ការ​រដ្ឋបាល និង​លោកស្រី​នាយករង​ទីចាត់ការ​ធនធានមនុស្ស ជា​ប្រធាន​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ​សាលាខេត្ត​ព្រះសីហនុ ។​

​ឯកឧត្តម គួច ចំរើន បន្តថា​រដ្ឋបាលខេត្ត ក៏ដូចជា​ក្រុមប្រឹក្សា​ខេត្ត បាន​ពិនិត្យ​និង​សម្រេច​ធ្វើការ​ផ្លាស់ប្តូរ​ភារកិច្ច ប្រកាស​មុខតំណែង​ដោយ​ផ្អែកលើ​លក្ខណៈសម្បត្តិ និង​តម្រូវ​ការចាំបាច់​ក្នុងការ​បំពេញការងារ​របស់​មន្ត្រីរាជការ​សាលាខេត្ត​ព្រះសីហនុ ។

​ឯកឧត្តម អភិបាលខេត្ត បាន​បញ្ជាក់ថា ដោយ​ពិនិត្យឃើញ ថា​ការកែសម្រួល​មន្ត្រីរាជកា​រ​សាលាខេត្ត ដើម្បី​ភាពជោគជ័យ​សម្រាប់​អង្គភាព​របស់​យើង ដែល​បាន​បំពេញការងារ​ប្រកបដោយ​ជោគជ័យ ធានាបាន​គុណភាព ប្រកបដោយ​តម្លាភាព សម្រាប់​មន្ត្រី​បន្តវេន ។ ដូច្នេះ​មន្ត្រី​របស់​យើង​ត្រូវ​មានគុណ​តម្លៃ និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​បានល្អ​ក្នុង​អង្គភាព​ផ្តល់​កិច្ច​សហការគ្នា គាំទ្រ​ដំណើរការ​ក្នុង​ទីចាត់ការ​នីមួយៗ ហើយ​អ្នក​ដែល​យើង​បានជ្រើសរើស​ប្រកាស​មុខតំណែង​ត្រូវខិតខំ​បំពេញការងារ​ឱ្យ​ទទួលបាន​ជោគជ័យ​ផ្អែកលើ​លទ្ធផល​បំពេញការងារ​ជា​ក្រុម សាមគ្គីភាព​ផ្ទៃក្នុង​ដឹកនាំ​ក្នុង​អង្គភាព​។​មន្ត្រី​ក្នុង​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ ត្រូវមាន​គណនេយ្យភាព​ប្រកបដោយ​ឆន្ទ​: ចូលរួម​បំពេញការងារ​តាម​តួនាទី​ភារកិច្ច​ឱ្យទទួល​បាន​ជោគជ័យ​ក្នុង​អង្គភាព​ខ្លួន ដើម្បី​បំរើសេវា​សាធារណៈ​ជូន​អតិថិជន​កាន់តែ​ទទួលខុសត្រូវ​ខ្ពស់ ធានាបាន​ការគាំទ្រ​ពី​មហាជន​ក្នុង​ខេត្ត​ព្រះសីហនុ ៕​

អត្ថបទដែលជាប់ទាក់ទង