ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ស្រវឹង​ស្រៀ​ងៗ​ ទាញ​ដាវ​កាប់​កម្ទេច​កែវ ផ្អើល​ភ្ញៀវ​រត់​ចែក​ជើង​គ្នា​ពេញ​ហាង​កាហ្វេ​

40

 

​កណ្តាល ៖ ប៉ូលិស​ក្រុង​តាខ្មៅ​ចាប់​វ៉ៃខ្នោះ​បាន​ម្នាក់ ក្នុងចំណោម​២​នាក់ បន្ទាប់ពី​ស្រវឹងស្រា​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ កាប់បំផ្លាញ​សម្ភារៈ​ក្នុង​ហាង​កាហ្វេ​នៅ​ក្រុង​តាខ្មៅ​។ ហេតុការណ៍​សាហាវឃោរឃៅ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង ២៥​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែកុម្ភៈ​ឆ្នាំ​២០២១ នៅ​ចំណុច​ហាង​កាហ្វេ ភូមិ​ព្រែ​ករាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល បានបញ្ជាក់​ឲ្យ​ដឹងថា ករណី​ខាងលើនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ បន្ទាប់ពី​ជនបង្ក​ធ្វើ​សកម្មភាព​រួច​។​
​នៅក្នុង​របាយការណ៍​ស​ម​ត្ថ​កិច្ច​បាន​បញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ​ហេង វុត្ថា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​ខេត្តកណ្តាល​មុខរបរ បុគ្គលិក​សណ្ឋាគារ​។​
​ចំណែកឯ​ជនសង្ស័យ​មានឈ្មោះ កែវ សិរី​បុត្រ​រតន​: ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទីលំនៅ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​នៅផ្ទះ​(​ឃាត់ខ្លួន​)​។​

​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា ការធ្វើសកម្មភាព​កាប់​ដ៏​សាហាវឃោរឃៅ​នេះ បណ្ដាលឱ្យ​ខូចខាត​នូវ​សម្ភារៈ​មួយចំនួន​រួមមាន​៖
-​កុំព្យូទ័រ​១​គ្រឿង​និង​កែវ​មួយចំនួនធំ​។ ដោយ​វត្ថុតាង​ចាប់យក​៖ គ្មាន​។​

​សមត្ថកិច្ច​បាន​បន្តថា នៅវេលា​កើតហេតុ​ខាងលើ ពេល​ជនរងគ្រោះ​កំពុងតែ​ឈរ​ឆុង​កាហ្វេ​ដាក់​ឲ្យ​ភ្ញៀវ ពេលនោះ​ស្រាប់តែ ជនសង្ស័យ​ក្នុងស្ថានភាព​ស្រវឹងស្រា​បាន​ជិះ​ម៉ូតូ​មក​ឈប់​ដោយ​ដៃ​កាន់​ដាវ​មួយ​ដើម​ដើរចូល​ទៅក្នុង​ហាង​កាហ្វេ ស្រែក​ឡូឡា​ដាក់​ភ្ញៀវ​និង​ម្ចាស់​ហាង (​ជនរងគ្រោះ​) និង​បាន​យក​ដាវ​កាប់​កែវ និង​កុំព្យូទ័រ​បណ្តាល​ឲ្យ​ខូចខាត រួចហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ទៅ​។ ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​ប៉ុស្តិ៍នគរបាល​កំពង់​សំណាញ់ សហការ​ជាមួយ​កម្លាំង ជំនាញ​ក្រុង​តាខ្មៅ​បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង