ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩លើកទី២ ជាមួយនឹងសុខភាពរឹងមាំ មិនមានបញ្ហាអ្វីទេ

96


ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយ លោក មាន ចាន់យ៉ាដា លោកហួត ហៃនិងលោកនួនផារ័ត្ន អភិបាលរងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៦ កុម្ភៈនេះ បានអញ្ជើញទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បី ទទួលការចាក់វ៉ាក់សាំងកូវីដ១៩ (Beijing Institute of Biological Products) ដែលជាជំនួយផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិន ជាលើកទី២ ហើយ។

   គួរបញ្ជាក់ថា កាលពីថ្ងៃទី១០កុម្ភៈកន្លងមកនេះ លោកឃួង ស្រេង  លោកហ៊ុនម៉ាណែត លោកហ៊ុន ម៉ានិតកូនប្រុសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន លោក មាន ចាន់យ៉ាដា លោកហួត ហៃនិងលោកនួន ផារ័ត្នអភិបាលរងរាជធានីភ្នំពេញ

និងឥស្សរជនមួយចំនួនទៀតបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ នៅមន្ទីរពេទ្យកាលម៉ែត ទៅតាមការរៀបចំរបស់ក្រសួងសុខាភិបាល ហើយបើគិតមកដល់ពេលនេះ លោកឃួង ស្រេង បានចាក់វ៉ាក់សាំងកូវីដ១៩ មានរយៈពេលកន្លះខែហើយ ប៉ុន្តែវ៉ាក់សាំងកូវីដ១៩មិនបានធ្វើឲ្យលោកមានបញ្ហាអ្វីនោះទេ លោកបានហាត់ប្រាណជាធម្មតាបំពេញការងារបានរាល់ថ្ងៃ ជាងនេះទៅទៀត ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ លោកអភិបាលរាជធានីភ្នំពេញបានប្រចាំការ នៅទីបញ្ជាករស្រាល គណៈបញ្ជាការរដ្ឋបាលភ្នំពេញ ដើម្បីដោះបញ្ហាបន្ទាន់ៗ កូវីដ១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ១យប់ រហូតជិតភ្លឺ១សប្តាហ៍ហើយ តែសុខភាពលោកនៅរឹងមាំដដែល មិនមានអ្វីប្រែប្រួលនោះទេ។

   គួរបញ្ជាក់ទៀតថា ក្នុងកិច្ចសម្ភាសជាមួយអ្នកកាសែតកាលពីល្ងាចថ្ងៃទី១៥កុម្ភៈកន្លងមកនេះ លោកឃួង ស្រេងបានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំជឿលើការឃោសនារបស់ជនអគតិមួយចំនួនជុំវិញចាក់វ៉ាក់សាំងកូវីដ១៩ (Sinopharm Beijing Institute of Biological Products) ដែលជាជំនួយផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិននេះ ។ពួកគេគ្មានបំណងល្អជាមួយយើងទេ ពួកគេមានតែគំនិតចង់បំភ្លេចបំផ្លាញ ភាពសុខសាន្តរបស់កម្ពុជាតែប៉ុណ្ណោះ។ សម្ដេចតេជោហ៊ុន សែនគ្មានហេតុផលណាមួយដែលត្រូវបំភ្លេចបំផ្លាញអាយុជីវិតប្រជាពលរដ្ឋនោះទេ សម្ដេចមិនត្រឹមតែបានរំដោះប្រទេសជាតិចេញពីការកាប់សម្លាប់នៃរបបប៉ុលពតប៉ុណ្ណោះទេ តែសម្ដេចបានកសាងប្រទេសដ៏លំបាកមួយនេះ ក្លាយជាប្រទេសមានការអភិវឌ្ឍរីកចម្រើនថែមទៀត សម្ដេចបានគិតគូរពី សុខទុក្ខប្រជាពលរដ្ឋ តើមានហេតុផលណាមួយដែលសម្ដេចចង់បំភ្លេចបំផ្លាញអាយុជីវិតប្រជាពលរដ្ឋនោះ៕

 

 

អត្ថបទដែលជាប់ទាក់ទង