ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិក បើកឆាក​វាយប្រហារ​តាម​អាកាស លើ​ប្រទេស​ស៊ី​រី

53

 

​វ៉ាស៊ីនតោន ៖ ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន Joe Biden បាន​ដឹកនាំ​យោធា​អាមេរិក​វាយប្រហារ​តាម​អាកាស​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី ប្រឆាំងនឹង​ទីតាំង​ដែលជា​កម្មសិទ្ធិ​របស់​ក​ង​ជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ នៅក្នុង​ការឆ្លើយតប ចំពោះ​ការវាយប្រហារ​គ្រាប់​រ៉ុក្កែត​ប្រឆាំង នឹង​គោលដៅ​សហរដ្ឋអាមេរិក នៅ​អ៊ីរ៉ាក់​។​នេះ​បើ​យោង​យាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​រយ​ទ័​រ នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​។​
​អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក John Kirby បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការវាយប្រហារ​បាន​បំផ្លាញ​ទីតាំង​ជាច្រើន​នៅ​ចំណុច​ត្រួតពិនិត្យ​ព្រំដែន ដែល​ត្រូវបាន​ប្រើ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ រួមមាន​ក្រុម Hezbollah និង​ក្រុម Sayyid al-Shuhada ។​
​គួរ​បញ្ជាក់ថា ការវាយប្រហារ​គ្រាប់​រ៉ុក្កែត​ទៅលើ​មូលដ្ឋាន​សហរដ្ឋអាមេរិក​នៅ​អ៊ីរ៉ាក់​ត្រូវបាន​ធ្វើឡើង នៅពេលដែល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តេ​អេ​រ៉ង់ កំពុង​ស្វែងរក​ផ្លូវ​ដើម្បី​វិលត្រឡប់​ទៅរក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ​២០១៥​វិញ​៕​

អត្ថបទដែលជាប់ទាក់ទង