ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បញ្ជា​ឲ្យ​សមត្ថកិច្ច ចាត់វិធានការ​តាមច្បាប់ ចំពោះ​ជនបរទេស​ណា ដែល​បង្កបញ្ហា​កំឡុងពេល​ច​ត្តា​ឡី​ស័ក​

49

 

​ភ្នំពេញ​៖ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ប្រជុំ​ផ្សព្វផ្សាយ និង​បែងចែក​កម្លាំង ប្រចាំការ​តាម​គោលដៅ​ព្យាបាល និង​គោលដៅ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​កិច្ចប្រជុំ​នេះ ដើម្បី​ឲ្យ​កងកម្លាំង​ទាំងអស់ ត្រូវតែ​បំពេញ​តួនាទី​ភារកិច្ច​ឲ្យ​បានល្អ អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ដើម្បី​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​តាម​ទីតាំង​ឲ្យ​បានល្អ នៅតាម​គ្រប់​ទីតាំង​ទាំងអស់​។​

​ម្យ៉ាងវិញទៀត កម្លាំង​ទាំងអស់​ដែល​ប្រចាំការ តាម​គោលដៅ​ត្រូវតែ​ចូលរួម​បង្ការ និង​ទប់ស្កាត់ ការឆ្លង​រាលដាល​វីរុស​កូ​វីដ​១៩​។​

​កិច្ចប្រជុំ​បន្ទាន់​នេះ ដោយ​អនុវត្តតាម​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​បញ្ជាក់ថា បើ​ក្នុងករណី មាន​អ្នក​អុកឡុក ឬ​បង្កបញ្ហា​មិន​ស្តាប់ តាម​ការណែនាំ​របស់​គ្រូពេទ្យ សមត្ថកិច្ច នឹង​ចាត់វិធានការ​តាមច្បាប់ ចំពោះ​ជនបរទេស ដែល​បង្កបញ្ហា នឹង​ចាប់​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយ​សុំ​គោលការណ៍ ថ្នាក់ដឹកនាំ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង