ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈាម​ស្រែក​ស្បែក​ហៅ ពិតជា​កូន​អកតញ្ញូ​មែន ហ៊ាន​លើ​ដៃ វាយ​សម្លាប់​ឪពុក​ស្លាប់​នៅនឹងកន្លែង

50

តាកែវ ៖ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​១៣​និង​១០​នាទី​ថ្ងៃ​សុក្រ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោយពី​ទទួល​ព័​ត៌​ពី​បងប្អូន​ប្រជាពលរដ្ឋ ថា​មាន​ករណី​ហឹ​ង្សា ១​ករណី បន្ទាប់មក​លោក​វរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នគរបាល​ស្រុក​គិរីវង់ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​អូរ និង​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរ​ខេត្តតាកែវ និង​មានការ​សម្រប សម្រួល​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ចុះបង្ក្រាប និង​ចាប់​ជនសង្ស័យ​ម្នាក់ ឈ្មោះ សេន រ៉ា​ន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីកន្លែង​កំណើត​ភូមិ ស្លារ ឃុំ​តា​អូរ ស្រុក​គិរីវង់ ខេត្តតាកែវ ក្នុងករណី​ហឹ​ង្សា​ដោយ​ចេតនា ដោយ​ជនសង្ស័យ​បាន​យក​ដងចប​ប្រវែង​១.៤០​ម៉ែត្រ និង​ដែក​ជើង​ព្យួរ​ខោអាវ ប្រវែង​១.៣០​ម៉ែត្រ​បាន វាយ​ទៅលើ​ជនរងគ្រោះ​ចំនួន​៤​នាក់ បណ្តាល​ឲ្យ​មាន​របួស​។​

​លោក​វរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នគរបាល​ស្រុក​គិរីវង់ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​ដូចខាងក្រោម​៖ ទី​១.​ឈ្មោះ សេន ញ៉ា​ត អាយុ​៧៧​ឆ្នាំ (​ត្រូវជា​ឪពុក​បង្កើត​) រងរបួស​បែកក្បាល​ផ្នែក​ខាងក្រោយ (​ស្លាប់​នៅនឹងកន្លែង ) ទី​២.​ឈ្មោះ ប៊ុត ផាត ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ របួស​ដៃស្តាំ​ដាច់​ចេញឈាម ។ ទី​៣.​ឈ្មោះ តក់ ផាន់ ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ជា​ជនពិការ​ជើង​ត្រូវ​ត្រគាក​ខាងស្តាំ​ជាំខ្មៅ និង​ទី​៤.​ឈ្មោះ ឈុ​យ ឆេន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ វាយបំផ្លាញ​ទ្រព្យសម្បត្តិ (​ផ្ទះ​)​។

​លោក​វរសេនីយ៍ឯក យុគ សារ៉ាត់ បាន​បញ្ជាក់ថា មូលហេតុ​មកពី ទាស់​ពាក្យសំដី​ជាមួយ​ឪពុក គួបផ្សំ​និង​ផឹកស្រា​ស្រវឹង​បាត់បង់​សតិ ។​

​សូមបញ្ជាក់ថា ៖ ជនសង្ស័យ សេន រ៉ា​ន់ ជា​កូនបង្កើត​ជនរងគ្រោះ សេន ញ៉ា​ត ។ ករណីនេះ​សមត្ថកិច្ច​យើង កំពុងធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​តាម​នីតិវិធី និង​បញ្ជូន​ទៅកាន​ស្នងការដ្ឋាន​៕

អត្ថបទដែលជាប់ទាក់ទង