ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំលាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០១​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​

50

 

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០១​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។

– ជនសង្ស័យ​មានឈ្មោះ មឿ​ន រស្មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​រោង​កម្មករ​ក្នុង​បុរី​មួយកន្លែង ក្នុងភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​នាពេលនេះ​ធ្វើឡើង​តប​តាម​ប​ណ្តឹ​របស់​នារី​រងគ្រោះ ដោយ​ប្តឹង​ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០៣​ទៀបភ្លឺ ថ្ងៃ​ទ​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយ​ខ្លួន​គេង​ពុំ​លក់ ខ្លួន​ក៏​ងើប​ដើរ​សំដៅទៅ​បន្ទប់​របស់​នារី​រងគ្រោះ​ដែលជា​កម្មករសំណង់​ជាមួយគ្នា ពេល​ដើរ​ទៅដល់​មុខ​បន្ទប់​របស់​នាង​ឃើញ​បន្ទប់​បាន​បិទ​ជិត ខ្លួន​ក៏​ចូលទៅ​ហែក​ទ្វារ​ដើម្បី​លូន​ចូលទៅក្នុង​បន្ទប់​របស់​នារី​រងគ្រោះ ហើយក៏ ឃើញ​នាង​កំពុង​គេង​ម្នាក់ឯង ឆ្លៀត​ឱកាសល្អ​ខ្លួន​បាន​ស្ទុះ​ទៅ​ឱប​នាង​ពីលើ ស្រាប់តែ​នាង​ដឹងខ្លួន​បាន​ចាប់​កអាវ​ខ្លួន​ជាប់ និង​ស្រែក​ឲ្យ​គេ​ជួយ ហើយក៏​មាន​បុរស​ម្នាក់​ជា​មេជាង​ដែល​គេង​នៅ​បន្ទប់​ក្បែរ​នោះ​រត់​មកជួយ​ចាប់​រូប​ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​តែម្តងទៅ​។ ហើយ​ជនសង្ស័យ​ខាងលើនេះ​ធ្លាប់បាន​ប្រើប្រាស់​គ្រឿងញៀន​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​៕​

អត្ថបទដែលជាប់ទាក់ទង