ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ទួលគោក មាន​វិធានការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ក្នុង​មូលដ្ឋាន

46

​ភ្នំពេញ​៖​កាលពី ថ្ងៃ ទី ២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខណ្ឌទួលគោក បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ ឯកភាព រដ្ឋបាល ខណ្ឌទួលគោក​ដោយ​ចេគ​វិធានការ ក្នុងការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ក្នុង​មូលដ្ឋាន ក្រោម​អធិបតីភាព​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក ។​

​ក្នុងនោះ​លោក​អភិបាលខណ្ឌ​រំលឹក​ពី​៣​កុំ រួមមាន​៖
១- កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល ។​
២- កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ។​
៣- កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម
​ពេល​ជួបគ្នា អ្នកមាន​ផ្តាសាយ ឬ​សង្ស័យ​មាន​ជំងឺ​កូ​វីដ​-១៩ កុំ​ចេញ​ក្រៅ ឬ​កុំទៅ​កន្លែងធ្វើការ ហើយ​ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ​។​
​ត្រូវមាន​ការចូលរួម​ទាំងអស់គ្នា​ដើម្បី​ការពារ​សុខភាព​សាធារណៈ​របស់​បងប្អូន​ប្រជាពលរដ្ឋ​៕​

អត្ថបទដែលជាប់ទាក់ទង