ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ដង្កោ​ចែក​ម៉ាស និង ផ្សព្វផ្សាយ​វិធានការ​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​

53

​ភ្នំពេញ​៖​ដើម្បី​ចូលរួម​ទប់ស្កាត់ និង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ បន្ត ដឹកនាំ​មន្ត្រី​ចែក​ម៉ាស និង ផ្សព្វផ្សាយ​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន អំពី វិធានការ​បង្ការ និង ទប់ស្កាត់​ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ និង​នៅ​ផ្សារ សារឿន យ៉ា​នី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​
ក្នុងឱកាស​នោះ​លោកស្រី អភិបាលខណ្ឌ​រំលឹក​ពី​៣​កុំ រួមមាន​៖១- កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល ។​
២- កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ។​
៣- កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម
​ពេល​ជួបគ្នា អ្នកមាន​ផ្តាសាយ ឬ​សង្ស័យ​មាន​ជំងឺ​កូ​វីដ​-១៩ កុំ​ចេញ​ក្រៅ ឬ​កុំទៅ​កន្លែងធ្វើការ ហើយ​ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ​៕​

អត្ថបទដែលជាប់ទាក់ទង