ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ច្រានចោល​ភ្លាមៗ​នូវ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ថា មាន​ជនជាតិ​ចិន​ម្នាក់ បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ភ្នំពេញ​

51

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានប្រកាស​ច្រានចោល​ភ្លាមៗ​នូវ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ថា មាន​ជនជាតិ​ចិន​ម្នាក់​បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ភ្នំពេញ​។​

​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល​បានបញ្ជាក់​ប្រាប់ថា ពុំមាន​ជនជាតិ​ចិន​ឈ្មោះ Qhou Daoqing រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ដូច​ការចែក​ចាយ​តាម​បណ្តាញ​សង្គម​ខាងលើ​ឡើយ ដែល​ព័ត៌មាន​នេះ​ជា​ព័ត៌មាន​មិន​ពិត​ទាន់​តែ​សោះ​។ អ្នកជំងឺ​កូ​វីដ​១៩​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ព្រែក​ព្នៅ​។​

​ការបញ្ជាក់​របស់លោក​ជំទាវ បាន​ធ្វើឡើង​បន្ទាប់ពី​មាន Facebook មួយ​ឈ្មោះ «​មន្ទីរ​ទេសចរណ៍ ខេត្ត​កែប​» និង​បណ្តាញ​សង្គម​មួយចំនួនទៀត បាន​បង្ហោះ​អត្តសញ្ញាណ​បណ្ណ និង​រូបថត​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Qhou Daoqing ដោយ​អះអាងថា ជនជាតិ​ចិន​រូបនេះ​បាន​ឆ្លង​កូ​វីដ​១៩ ហើយ​បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ភ្នំពេញ​។​

​លោកជំទាវ​យក់ សម្បត្តិ បាន​បញ្ជាក់ថា ពេលនេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ជន​ដែល​កាន់កាប់ និង​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង