ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ ​ចែក​ម៉ាស​សម្ដេច​តេ​ជោ​ ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ រស់​នៅតាម​សហគមន៍​ក្រីក្រ​នានា នៅក្នុង​សង្កាត់​គីឡូ​ម៉ែត​លេខ​៦

53

 

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាន​ដឹកនាំ លោក លោកស្រី​អភិបាលរងខណ្ឌ ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​រចនាសម្ព័ន្ធ​រដ្ឋបាល​ខណ្ឌ មន្ត្រីរាជការ​នៃ​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ អាជ្ញាធរ​ភូមិ​សង្កាត់​គីឡូ​ម៉ែត​លេខ​៦ និង យុវជន ស​.​ស​.​យ​.​ក នាំយក​ម៉ាស​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ រស់​នៅតាម​សហគមន៍​ក្រីក្រ​នានា នៅក្នុង​សង្កាត់​គីឡូ​ម៉ែត​លេខ​៦​។​
ក្នុងឱកាស​នោះ​លោក​អភិបាលខណ្ឌ​ក៏បាន​ផ្សព្វ​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​ជម្ងឺ​កូ​វីដ​១៩ ៣ ការពារ និង ៣ កុំ ជូន​ដល់ ប្រជាពលរដ្ឋ​ក្រីក្រ រស់​នៅតាម​សហគមន៍​ក្រីក្រ​នានា នៅក្នុង​សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​៕​

អត្ថបទដែលជាប់ទាក់ទង