ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាល​ខណ្ឌដង្កោ បិទ​វគ្គ​បណ្ដុះបណ្ដាល និង​សំណេះសំណាល ជាមួយ​គ្រូ​បង្គោល​អាវុធហត្ថ និង​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​

51

 

​ភ្នំពេញ​៖​នៅ​សាលា​ខណ្ឌដង្កោ​មាន​រៀបចំ​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល និង​សំណេះសំណាល​ជាមួយ​គ្រូ​បង្គោល​អាវុធហត្ថ និង​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ ក្រោម​អធិបតីភាព​លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បុត្រ កំព្រា មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។
ក្នុងឱកាស​នោះ​លោកស្រី​អភិបាល​ខណ្ឌដង្កោ​បាន​ថ្លែង​កោតសរសើរ​និង​លើកទឹកចិត្ត​ចំពោះ​គ្រូ​បង្គោល​អាវុធហត្ថ និង​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ដែល​បាន​បំពេញការងារ​បានល្អ​ទោះបី​ក្នុងពេល​មាន​ស្ថាន​ភាពលំបាក់​ក្ដី​គឺ​ក្នុងកា​លះ​ទេ​សះ​ព្រឹត្តិការណ៍​សងគ​មន៍​២០​កុ​ម្ភះ​។​
​នៅ​ថ្ងៃ​ដដែល​នោះដែរ​លោកស្រី​អភិបាលខណ្ឌ បាន​ឧបត្ថម្ភ​ជូន​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ ក្នុង​ម្នាក់ អង្ករ ២៥​គីឡូក្រាម ត្រីខកំប៉ុង ០២​យួរ ទឹកស៊ីអ៊ីវ ០១​យួរ ទឹកក្រូច ០១​កេស ទឹក​សុទ្ធ ០១​កេស មី ០១​កេស ខោ​/​អាវ ០១​កំ​ប្លេ​រ និង​ថវិកា​មួយចំនួន​៕​

អត្ថបទដែលជាប់ទាក់ទង