ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការ៖កម្លាំងប្រចាំការ តាមគោលដៅ ធ្វើចក្តាឡីស័ក និងគោលដៅព្យាបាលត្រូវតែបំពេញតួនាទីភារកិច្ចឱ្យបានល្អ អនុវត្តឱ្យបានម៉ឺងម៉ាត់

56

ភ្នំពេញ៖កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យលោកវរសេនីយ៍ ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែន បានបើកកិច្ចប្រជុំបន្ទាន់ដើម្បីផ្សព្វផ្សាយ និងបែងចែកកម្លាំងប្រចាំការតាមគោលដៅ ធ្វើចក្តាឡីស័ក និងគោលដៅព្យាបាល ជាពិសេសកងកម្លាំងទាំងអស់ត្រូវតែបំពេញតួនាទីភារកិច្ចឲ្យបានល្អ អនុវត្តឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់តាមទីតាំងឱ្យបានល្អនៅគ្រប់ទីតាំងទាំងអស់។
លោកអធិការនគរបាលបានបន្តថា៖កម្លាំងទាំងអស់ដែលប្រចាំការតាមគោលដៅត្រូវតែចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ៕

អត្ថបទដែលជាប់ទាក់ទង