ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រព្រឹត្ត​ល្បែងស៊ីសង​(​ជល់​មាន់​) ចំនួន​០៤​នាក់ ត្រូវបាន​ឃាត់ខ្លួន​អប់រំ​នៅ​ក្រុង​បាត់ដំបង​

34

 

​បាត់ដំបង ៖ កាលពី​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០២១ វេលា​ម៉ោង​១២​និង​២០​នាទី អនុវត្តតាម​យោបល់​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​របស់ លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ក្រុង​បាត់ដំបង បាន​ដឹកនាំ​ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​ល្បែងស៊ីសង (​ជល់​មាន់​) នៅ​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយ​ធ្វើ​ការឃាត់​ខ្លន​មនុស្ស​ចំនួន​០៤​នាក់ និង​សម្ភារៈ​មាន​ម៉ូតូ​ចំនួន ០៥​គ្រឿង ស៊ុម​ដាក់​មាន់​ចំនួន ០៥​ជ​ញ្ជី​ញ​សម្រាប់​ថ្លឹង​មាន់​ចំនួន​០១ និង​មាន់​ជល់​ចំនួន​០៤​ក្បាល​។

​នៅក្រោយ​ពេលធ្វើ​កំណត់ហេតុ​សាកសួរ សមត្ថកិច្ច​បានធ្វើ​កិច្ចសន្យា​អប់រំ ឱ្យ​បញ្ឈប់​សកម្មភាព​នេះ​បន្តទៀត និង​បានឱ្យ​វិលត្រឡប់​ទៅ​សហគមន៍​វិញ​៕

អត្ថបទដែលជាប់ទាក់ទង