ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បច្ចុប្បន្ននេះ កម្ពុជា ស្ថិតនៅក្នុង​ស្ថានភាព​ចម្លង​ជា​ចង្កោមៗ រាយប៉ាយ​តាម​កន្លែង​នីមួយៗ

46

 

​ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌី​ន “​បច្ចុប្បន្ននេះ កម្ពុជា ស្ថិតនៅក្នុង​ស្ថានភាព​ចម្លង​ជា​ចង្កោមៗ រាយប៉ាយ​តាម​កន្លែង​នីមួយៗ ហើយ​វ៉ាក់សាំង​កូ​វីដ​-១៩ តែមួយ​មុខ មិនមែនជា​ដំណោះស្រាយ​មាស​សម្រាប់​ទប់ទល់​ឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នោះឡើយ​”​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌី​ន សូម​អរគុណ​នូវ​ការលើកឡើង​របស់​បណ្ឌិត ឆេង គឹម​ឡុង អនុប្រធាន​ទី​ពីរ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ស្តីពី​ជម្រុញ​រាជរដ្ឋាភិបាល ព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង​នៅ​ចំពោះ​មុខការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ។ ប៉ុន្តែ​សូម​កុំភ្លេចថា បច្ចុប្បន្ននេះ កម្ពុជា ស្ថិតនៅក្នុង​ស្ថានភាព​ចម្លង​ជា​ចង្កោមៗ​រាយប៉ាយ​តាម​កន្លែង​នីមួយៗ ហើយ​វ៉ាក់សាំង​កូ​វីដ​-១៩ តែមួយ​មុខ មិនមែនជា​ដំណោះស្រាយ​មាស​សម្រាប់​ទប់ទល់​ឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នោះឡើយ​។ ការ​វ៉ៃ​ឈ្នះ​កូ​វីដ​-១៩ នៅពេលនេះ មិនមែន​រំពឹង​លើ​តែ​វ៉ាក់សាំង​មួយ​មុខ​ប៉ុណ្ណោះ​ទេ​។
​វិធានការ​រួមគ្នា មាន ៣​ការពារ + ៣​កុំ + ចាក់​វ៉ាក់សាំង កូ​វីដ​-១៩ = បង្កើតបាន​នូវ​កងការពារ​ដ៏​រឹងមាំ​សម្រាប់​បុគ្គល ក្នុងការ​ការពារ​ពី​ភាព​ធ្ងន់ធ្ងរ​សុខភាព ដែល​អាច​កើតមានឡើង​ពី​ការ​វ៉ៃ​លុក​របស់​វីរុស​កូ​វីដ​-១៩ និង​កាត់បន្ថយ​បាន​នូវ​បន្ទុក​ចូល​សម្រាក​ពេទ្យ​ផង និង​កាត់បន្ថយ​បានជា​អតិប្បរិមា​នូវ​ការកើត​ជំងឺ​នេះ​ក្នុង​សហគមន៍​ផង​។
​ដូច្នេះ ការចាក់​វ៉ាក់សាំង ក៏​កំពុងតែ​ធ្វើ ជា​បន្តបន្ទាប់ ( អាស្រ័យ​លើ​ចំនួន​វ៉ាក់សាំង​ដែលមាន​បច្ចុប្បន្ន​) គួប​គ្នា​ជាមួយនិង​ការអនុវត្ត​វិធានការ ៣​ការពារ និង ៣​កុំ ដើម្បី​ឆ្លើយតប​នៅក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នេះ​។
​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​អនុវត្តន៍​វិធានការ​ខាងលើ ទោះជា​មិនទាន់​ដល់​វេន​ចាក់​វ៉ាក់សាំង​ក៏ដោយ (​សូម​អធ្យាស្រ័យ​ដោយ​វ៉ាក់សាំង​ទទួលបាន​មាន​កម្រិត​ចំនួន​) ក៏​មិនត្រូវ​រង់ចាំតែ​វ៉ាក់សាំង ហើយ​ភ្លេចខ្លួន ឫ​មិនបាន​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន ៣​ការពារ និង ៣​កុំ នោះឡើយ​។ មានតែ ៣​ការពារ និង ៣​កុំ ដែល​ជួយ​លោកអ្នក​បាន​រួច​ផុតពី​ការចម្លង​វីរុស​កូ​វីដ​-១៩ ហើយ​ដល់​វេន​ចាក់​វ៉ាក់សាំង សូម​ស្ម័គ្រចិត្ត​ទី​ចាក់ ដើម្បី​សុខភាព​ផ្ទាល់ខ្លួន សុខភាព​ក្រុមគ្រួសារ ខ្លួន និង​សុខភាព​សហគមន៍​រប​ស់​ខ្លួន​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង