ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសចាប់ខ្លួនមនុស្សពីរនាក់ បំភ្លៃព័ត៌មានចាក់វ៉ាក់សាំងកូវីដ១៩ ដែលធ្វើឲ្យមានការភ័ន្តច្រឡំ

54

 

ភ្នំពេញៈ សមត្ថកិច្ចចាប់ខ្លួនមនុស្សពីរនាក់ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិតអំពីការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលធ្វើឲ្យមានការភ័ន្តច្រឡំ។ ការចាប់ខ្លួននេះ បានធ្វើឡើងថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយការិយាល័យប្រឆាំងបទល្មើស បច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ របស់អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី 28 ខែកុម្ភៈឆ្នាំ 2021 នេះ។

អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខ​សីហា បាន​ប្រាប់នៅ​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ​នេះ​ថា សមត្ថកិច្ច​បាន​ចាប់​មនុស្ស​ពីរ​នាក់ (​ប្រុស ១​នាក់ ស្រី ១​នាក់​) កាលពី​ថ្ងៃទី​២៦-២៧ ខែកុម្ភៈ ឆ្នាំ​២០២១ ។ ជនសង្ស័យ​០២​នាក់​ដែល​កម្លាំង​សមត្ថ​កិ​ច្ចាប់ខ្លួន ទី​១. ឈ្មោះ ធន ច​ន្ទ័​ថា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ និង​ទី​២. ឈ្មោះ ម៉ី សុ​ផន ភេទ​ស្រី អាយុ​៤៣​ឆ្នាំ​។

​លោក សាន សុខ​សីហា បាន​បញ្ជាក់ថា “​ការចាប់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ គឺ​ទាក់ទង​ទៅនឹង​ការ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមជាតិ ពាក់ព័ន្ធ​ទៅនឹង​ការ​បំភ្លៃ​ព័ត៌មាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​។ ហើយ​សមត្ថកិច្ច​កំពុងតែធ្វើការ​សាកសួរ បន្ទាប់ពី​ធ្វើការ​សាកសួរ​រួច​នឹង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ​ឆ្នាំ ២០២១​នេះ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​៕

អត្ថបទដែលជាប់ទាក់ទង