ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ នាំយក​សាច់ជ្រូក​ជិត​ប្រាំពីរ​យ​គីឡូ របស់​សម្ដេច​តេ​ជោ ចែកជូន​ពលរដ្ឋ​៨៥​គ្រួសារ ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សង្កាត់​ត្រពាំង​ក្រសាំង​

43

 

​ភ្នំពេញ​៖ ដោយ​មើលឃើញ​ពី​ការខ្វះខាត​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច័​ត្តា​ឡី​ស័ក នៅ​ព្រឹក​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹកនាំ​កំលាំង​បែងចែក​សាច់ជ្រូក​ជិត​ប្រាំពីរ​យ​គីឡូក្រាម​ជា​អំណោយ​សម្តេច​តេ​ជោ​ហ៊ុន សែន តាមរយៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​យកទៅ​ចែកជូន​បងប្អូន​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​តំបន់​ខាងលើ ដើម្បី​ជាការ​រំលែក​នូវ​បន្ទុក​ខ្លះ​របស់​បងប្អូន​យើង​។​
លោក​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​បាន​លើកឡើងថា​៖​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​សាច់ជ្រូក​ខាងលើ​ចំនួន​៨៥​គ្រួសារ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ភូមិ​ត្រពាំង​អ​ញ្ជា​ញ និង​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​។​
​ក្នុងឱកាស​នោះដែរ​លោក​អភិបាលខណ្ឌ​នូវបាន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​អនុវត្តតាម​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​និង​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩​របស់​សម្ដេច​តេ​ជោ គឺ​៣​កុំ​និង​៣​ការពារ​៕​

អត្ថបទដែលជាប់ទាក់ទង