ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វៀតណាម​ខំ​ចៀស​ពី​វ៉ាក់សាំង​ចិន ដោយ​សុខចិត្ត​ខំ​ផលិត​វ៉ាក់សាំង​ខ្លួនឯង​

132

​វេ​ប​សាយ​កាសែត​ជប៉ុន​NIKKEI​ផ្សាយ​នៅ​ថ្ងៃទី​28​កុ​ម្ភះ​នេះ​ថា​រដ្ឋាភិបាល វៀតណាម​កំពុង​បន្តដំណើរ​ទៅមុខ​ក្នុង​ការរក​វ៉ាក់សាំង​ការពារ​ជំ​ងឹ​កូ​វីដ​អោយបាន​គ្រប់​ចំនួន​តាម​ផែនការ ដើម្បី​គេចចេញ​ពីក្រោម​ឥទ្ធិពល​របស់​ចិន ដែល​កំពុងមាន​នយោបាយ​«​ការទូត​វ៉ាក់សាំង​»​នៅក្នុង​អាស៊ាន​។​
​ក្នុង​កិច្ច​ខំប្រឹងប្រែង​នេះ​ក្រុមហ៊ុន​Nanogen Pharmaceutical Biotechnology ក្រុមហ៊ុន​ផលិត ឪ​សថ​វៀតណាម​កំពុង​ធ្វើ​ពិសោធន៍ លើ​វ៉ាក់សាំង​Nano Covax​ដែល​គ្រោង​ធ្វើ​គ្លី​និ​ច​តំណាក់កាល​ទី​៣​នៅក្នុង​ខែឧសភា​ខាងមុខ​ជាមួយ​ប្រជាជន​10,000-30,000​នាក់​។​
​ពេលនេះ​វៀតណាម​កំពុងដំណើរការ​ពិសោធ​ន៍​និង​ផលិត​វ៉ាក់សាំង​ចំនួន​៤​ប្រភេទ​ដោយ​ខ្លួនឯង​។​

អត្ថបទដែលជាប់ទាក់ទង