ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ព្រះមហាក្សត្រ និង​សម្តេច​ព្រះវររាជ​មាតា បាន​យាង​ចាក​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ទីក្រុង​ប៉េកាំង ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព

41

 

​ភ្នំពេញ​៖ នៅវេលា​ម៉ោង​៨៖៥០​នាទី​នា​ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្តា​រៈ​ដ៏​ខ្ពង់ខ្ពស់ បាន​យាង​ចាក​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព តាម​វេជ្ជបញ្ជា​របស់​ក្រុមគ្រូពេទ្យ​ចិន​។​

​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ រួមមាន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​, សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​ព្រះបរមរាជវាំង និង​ព្រះ​ញាតិវង្ស​ជាច្រើន​អង្គ​ទៀត នឹង​អញ្ជើញ​យាង ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី​។​

​សូមបញ្ជាក់ថា ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី តែងតែ​យាង​ទៅពិនិត្យ​រាជ​សុខភាព​មួយឆ្នាំ​ពីរដង​នៅ​ប្រទេស​ចិន តាម​ការយាង​របស់​ក្រុមគ្រូពេទ្យ​ចិន​។ កំឡុងពេល​ព្រះ​អវត្តមាន​របស់​ព្រះ​មា​ហ​ក្សត្រ​នេះ រាល់​ព្រះរាជកិច្ច​ត្រូវបាន​ប្រគល់ជូន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ដែលជា​ប្រមុខរដ្ឋស្តីទី​៕​

អត្ថបទដែលជាប់ទាក់ទង