ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិនអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ដាច់ខ្លួនជាបំណែកឈាមដាមពេញផ្លូវ

80

ភ្នំពេញៈ ​អ្នកបើកម៉ូតូកង់បីឥណ្ឌាបុរសម្នាក់ដាច់ខ្លួនជាច្រើនបំណែក ដោយរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនស៊ីម៉ងត៍ K-Cement បុកប៉ះកង់បីឥណ្ឌា (PassApp) បណ្ដាលឲ្យ​ធ្លាក់មកកិនអូសរាប់រយម៉ែត្របណ្ដាលឱ្យ ស្លាប់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោងជិត១០យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានបានឲ្យដឹងថា​៖បុរសរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ កំពុងត្រូវបានប្រកាសស្វែងរកក្រុមគ្រួសារញាតិសិន។

អ្នកឃើញហេតុការណ៌ ថា៖នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ មួយគ្រឿង ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-7900 និងមានកន្ទុយសណ្ដោងស្លាកលេចខភ្នំពេញ 4A-2581 ជារបស់ក្រុមហ៊ុនស៊ីម៉ងត៍ K-Cement បើកបរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកប៉ះកង់បីឥណ្ឌា (PassApp) មួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1HD-7591 ទិសដៅស្របគ្នាបណ្តាលឲ្យបុរសម្នាក់ជាភ្ញៀវធ្លាក់ចេញពីក្នុងកង់បីឥណ្ឌានោះ ហើយត្រូវរថយន្តកុងតឺន័រកិនអូសជាង២០០ម៉ែត្របណ្តាលដាច់ខ្លួនជាបំណែកស្លាប់យ៉ាងរន្ធត់។ ឃើញសភាពមិនស្រួលអ្នកបើកបររថយន្តបង្កហេតុ បានរត់ចេញគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

ក្រោយហេតុការណ៌សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅកាន់សមត្ថកិច្ច​ជំនាញចុះមកវាស់វែងនឹងស្ទូចយករថយន្តបង្កហេតុ​ និងកង់បីឥណ្ឌានោះ ទៅរក្សាទុក​ នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តបង្កមកដោះស្រាយតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង