ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ថ្លែង​អំណរ​អរគុណ ដល់​សប្បុរសជន​ជួយឧបត្ថម្ភ​គ្រឿងឧបភោគ​.​បរិភោគ​មក​សាលាខណ្ឌ

55

 

​ភ្នំពេញ​៖​នៅ​សាលាខណ្ឌ​បឹង​កេងកង​កាលពី​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​នេះ បានរៀបចំ​ពិធី​ប្រគល់ និង ទទួល គ្រឿងឧបភោគ​-​បរិភោគ ដោយ​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព លោកស្រី​ស៊ិន រតនា អភិបាលរងខណ្ឌ​បឹង​កេងកង និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ធឹ​ម សំអាន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង
​លោកជំទាវ​ឧកញ៉ា ហេម​ចិ​ត្តា មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន បាន​ជួយឧបត្ថម្ភ​ទឹក​សុទ្ធ​ចំនួន​៥០​កេស តំណាង​លោកស្រី​ចាវ ថា​វី ទីប្រឹក្សា​ផ្ទាល់ លោកជំទាវ​ឧកញ៉ា​។​
​ឆ្លៀត​ក្នុងឱកាស​នោះ ដែរ​លោកស្រី​អភិបាលរងខណ្ឌ​បឹង​កេងកង​សុ​ិ​ន រតនា​និង​ជា​តំណាង លោក​អភិបាល ខណ្ឌ​បឹង​កេងកង​ធឹ​ម សំអាន​ដោយ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​កាយវិការ​ដ៏​ល្អ​ប្រពៃ​។​ហើយ​ជាមួយគ្នានេះដែរ​ក្នុងនាម​តំណាង លោក​អភិបាល ខណ្ឌ​បឹង​កេងកង​សូម​ជូនពរជ័យ​ដល់​លោកជំទាវ​ឧកញ៉ា ដែលមាន​ទឹកចិត្ត​ជួយឧបត្ថម្ភ​ដល់​ខណ្ឌ​បឹង​កេងកង នូវ​គ្រឿងឧបភោគ បរិភោគ​នាពេលនេះ​ទុក​សម្រាប់​ប្រើប្រាស់​ពេល​ចុះ​បំពេញការងារ​ក្នុង​មូលដ្ឋាន​៕​

អត្ថបទដែលជាប់ទាក់ទង