ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួ​ង ស្រេង ឧបត្ថម្ភ​ថវិកា ២០​លាន​រៀល ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ព្រឹត្តិ​ការបង្ក្រាប​ក្រុមចោរ ដែល​ចូល​ប្លន់​និង​ជម្រិត​មិនបាន​សម្រេច ក្នុង​បុរី​អង្គរ​ភ្នំពេញ​

60

 

​ភ្នំពេញ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​ថវិកា ២០​លាន​រៀល ដល់​កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ ក្នុង​ព្រឹត្តិ​ការបង្ក្រាប​ក្រុមចោរ​ដែល​ចូល​ប្លន់​និង​ជម្រិត​មិនបាន​សម្រេច ក្នុង​បុរី​អង្គរ​ភ្នំពេញ​។​

​ក្រុម​ឧក្រិដ្ឋជន​មាន​គ្នា​០៤​នាក់ បាន​រៀប​ផែនការ ចូល​ជម្រិត​យកប្រាក់​១​លាន​ដុល្លារ​ពី​ម្ចាស់ផ្ទះ ជាមុន បន្ទាប់មក​ពេល​បាន​ប្រាក់​ហើយ នឹង​ប្លន់​សម្លាប់​ម្ចាស់ផ្ទះ​ទាំង​គ្រួសារ​ជា​ក្រោយ ។

​ជាក់ស្តែង កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ឧក្រិដ្ឋជន​ទាំង​០៤​នាក់ បាន​ប្រើប្រាស់​កាំភ្លើង​វែង​AK​មួយ​ដើម និង​កាំភ្លើងខ្លី​០២​ដើម ចូលមក​ប្លន់​តាម​ផែនការ​មែន ក៏​ប៉ះគ្នា​ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លាប់​នៅនឹងកន្លែង​។​

​មុននេះ​បន្តិច មាន​ករណី​ឧក្រិដ្ឋជន​០៤​នាក់ បាន​ចូល​ប្លន់​ក្នុងផ្ទះ​មួយកន្លែង​នៅ​បុរី​អង្គរ​ភ្នំពេញ ដោយ​រៀប​ផែនការ​ជម្រិត​យកប្រាក់​១​លាន​ដុល្លារ​ជាមុន​ទើប​ប្លន់​សម្លាប់​ម្ចាស់ផ្ទះ​ទាំង​ប្តី​ប្រពន្ធ​និង​កូនឈ្នួល​០២​នាក់ ជា​ក្រោយ តែ​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ ដែល​ក្នុងករណី​ប្លន់​នេះ ឧក្រិដ្ឋជន​ទាំង​០៤​នាក់ បាន​ប្រើប្រាស់​កាំភ្លើង​វែង​AK ០១​ដើម និង​កាំភ្លើងខ្លី​០២​ដើម បាញ់ស្រោច​មកលើ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​កម្លាំង​អាវុធហត្ថ​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន បាញ់​តបត​ត្រឡប់​ទៅវិញ បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លាប់​នៅនឹងកន្លែង​៕


អត្ថបទដែលជាប់ទាក់ទង