ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​រាជធានី ភ្នំពេញ​នឹង​ឧបត្ថម្ភ​ថវិកា​របស់​រាជរដ្ឋាភិបាល ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​

52

 

​ភ្នំពេញ ៖ បើតាម​សេចក្តីជូនដំណឹង​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ បាន​បញ្ជាក់ថា រដ្ឋបាល​រាជធានី ភ្នំពេញ​នឹង​ឧបត្ថម្ភ​ថវិកា​របស់​រាជរដ្ឋាភិបាល​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ក្នុង​១​គ្រួសារ ទទួលបាន​ថវិកា​ចំនួន ២​ម៉ឺន​រៀល ក្នុង​១​ថ្ងៃ រយៈពេល ១៥​ថ្ងៃ សរុប​ចំនួន​៣០​ម៉ឺន​រៀល និង អង្ករ​ទម្ងន់ ២០ គីឡូក្រាម ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​លក្ខណៈសម្បត្តិ ទាំង​០៤​។​

​យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ ក្នុង​ការជួយ​សម្រួល​ដ​ល់​ជីវភាព​របស់​បងប្អូន ប្រជាពលរដ្ឋ​ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់​នឹង​ព្រឹត្តិការណ៍ «​សហគមន៍ ២០ កុម្ភៈ​» រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ​ឱ្យបាន​ជ្រាបថា រដ្ឋបាល​រាជធានី ភ្នំពេញ​នឹង​ឧបត្ថម្ភ​ថវិកា​របស់​រាជរដ្ឋាភិបាល​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ក្នុង​១​គ្រួសារ ទទួលបាន​ថវិកា​ចំនួន ២​ម៉ឺន​រៀល ក្នុង​១​ថ្ងៃ រយៈពេល ១៥​ថ្ងៃ សរុប​ចំនួន​៣០​ម៉ឺន​រៀល និង អង្ករ​ទម្ងន់ ២០ គីឡូក្រាម ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​លក្ខណៈសម្បត្តិ ទាំង​០៤ ដូចខាងក្រោម​៖

១- អ្នកពាក់ព័ន្ធ​ផ្ទាល់​ជាមួយនឹង​ព្រឹត្តិការណ៍​«​សហគមន៍ ២០​កុម្ភៈ​»

២- អ្នក​ដែល​បានទទួល​ការធ្វើ​តេស្ត ហើយ​លទ្ធផល​អវិជ្ជមាន​

៣- អ្នក​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ និង​សណ្ឋាគារ ៤- អ្នក​ដែលមាន​ជីវភាព​ខ្វះខាត​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៧៧ ៦៣៧ ៧៧៧, ០១១ ៨៤៨ ៦៨៧, ០១២ ៥១ ៣ ៧៨៤, ០១២ ៩៩៨ ១២៧​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ក្តីសង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែលជា​ប់​ពាក់ព័ន្ធ​នឹង ព្រឹត្តិការណ៍ «​សហគមន៍ ២០​កុម្ភៈ​» សហការ​អនុវត្តតាម​ខ្លឹមសារ​ខាងលើ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

អត្ថបទដែលជាប់ទាក់ទង