ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​សាលាដំបូង​ខេត្ត​សៀម​រាម ចេញ​ដីកា​ឲ្យ​ឈ្មោះ ឈុន វាន ចូលខ្លួន​មក​បំភ្លឺ​បង្ហោះ​ព័ត៌មាន​មិន​ពិត នៅលើ​បណ្តាញ​សង្គម​ហ្វេ​ក​បុក ដោយបាន​និយាយថា មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់ ធ្លាក់ខ្លួន​ពិការ​ក្រោយ​ចាក់​វ៉ាក់សាំង​ចិន​

65

 

​ភ្នំពេញ ៖ សាលាដំបូង​ខេត្ត​សៀម​រាម ចេញ​ដីកា​ឲ្យ​ឈ្មោះ ឈុន វាន ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ក​បុក​ដោយបាន​និយាយថា មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់​ធ្លាក់ខ្លួន​ពិការ​ក្រោយ​ចាក់​វ៉ាក់សាំង​ចិន ចូលខ្លួន​មក​បំភ្លឺ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។​

​នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​នេះ អយ្យការ​អម​សាលាដំបូង​សៀមរាប បានចេញ​ដីកា​ឲ្យ​ឈ្មោះ ឈុន វាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កសិករ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ប៉ាង ឃុំ​ក្តី​រុន ស្រុក​ពួក សៀមរាប ដែល​បាន​យក​រូបភាព​របស់​មន្ត្រី​នគរបាលជាតិ​ម្នាក់ នៃ​ក្រសួងមហាផ្ទៃ យកមក​បង្ហោះ​ចែកចាយ​ជា​សាធារណៈ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដែលមាន​គណនី​ហ្វេ​ស​បុក​ឈ្មោះ Chhun VeanII ដោយ​និយាយថា មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់​ធ្លាក់​ខ្លួ​នៃ​ពិការ​ក្រោយពី​ចាក់​វ៉ាក់សាំង​ចិន ឲ្យ​ចូលខ្លួន​មកកាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​ធ្វើការ​ឆ្លើយបំភ្លឺ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​២៣​និង​០៤​នាទី ឈ្មោះ ឈុន វាន បាន​យក​រូបភាព​របស់​មន្ត្រី​នគរបាលជាតិ​ម្នាក់ នៃ​ក្រសួងមហាផ្ទៃ យកមក​បង្ហោះ​ចែកចាយ​ជា​សាធារណៈ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដែលមាន​គណនី​ហ្វេ​ស​បុក​ឈ្មោះ Chhun VeanII ដោយ​និយាយថា មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់​ធ្លាក់ខ្លួន​ពិការ​ក្រោយពី​ចាក់​វ៉ាក់សាំង​ចិន ដែល​ការ​បង្ហោះ​នេះ ជា​ព័ត៌មាន​ក្លែងក្លាយ​ធ្វើ​ឲ្យ​សាធារណៈ​ជនជាតិ​-​អន្តរជាតិ មានការ​យល់ច្រឡំ​ពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែល​បញ្ហា​នេះ​ជាការ​ញ៉ុះ​ញ៉​ង់​បង្ក​ឲ្យ​មាន​ភាពអសន្តិសុខ​នៅក្នុង​សង្គម​។​
​នាពេល​ថ្មីៗ​នេះ​មានការ​ផ្សព្វផ្សាយ​ដោយ​ចេតនា​ទុច្ចរិត នូវ​ព័ត៌មាន​មិន​ពិត​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​កមួយ ដោយបាន​ធ្វើការ​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ថា “​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់ ធ្លាក់ខ្លួន​ពិការ​ក្រោយពី​ចាក់​វ៉ាក់សាំង​ចិន​” ក្នុង​គោលបំណង​បង្កឱ្យមាន​ភាពចលាចល​ក្នុងប្រទេស តែ​តាម​ការពិត​រូបភាព​ដែល​បាន​យកមក​បង្ហោះ​នោះ​គឺជា​រូបភាព​ដែល​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បាន​នាំយក​ថវិកា​និង​សម្ភារៈ​មួយចំនួន​ទៅ​ចុះសួរសុខទុក្ខ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ឧ​ត្ត​ម​ដែលមាន​ជំងឺ គៀប​សរសៃ​ប្រាសាទ​ឆ្អឹងខ្នង​។​
​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ឧ​ត្ត​ម បានធ្វើ​ការបដិសេធ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ហើយ​ជាមួយគ្នានេះ នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ក៏បាន​ធ្វើការ​បដិសេធ​ខ្លឹមសារ​ដែល​បាន​បង្ហោះ​ខាងលើ​ផងដែរ​។​
​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការទទួលខុសត្រូវ​ចំពោះ​ព័ត៌មាន​ដែល​ខ្លួន​យកមក​បង្ហោះ ឬ​ចែកចាយ ទោះជា​ចេតនា ឬ​អ​ចេតនា​ក្ដី ព្រោះ​លោកអ្នក​អាច​ប្រឈម​នឹង​ច្បាប់​នូវ​រាល់​ការផ្សព្វផ្សាយ​ក្លែងបន្លំ​ណា​ដែល​បង្កឱ្យមាន​ភាពចលាចល​ដល់​សង្គម​៕

អត្ថបទដែលជាប់ទាក់ទង