ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌចំការមន បើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព ពង្រឹងការពារកន្លែងធ្វើចត្តាឡីស័កក្នុងមូលដ្ឋាន

66

ភ្នំពេញ៖លោកថេង សុថុល អភិបាលខណ្ឌចំការមនបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាដើម្បីពង្រឹង និង ត្រួតពិនិត្យទៅដល់កម្លាំងដែលឈរជើងការពារនៅតាមគោលដៅនិមួយៗក្នុងមូលដ្ឋានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ក្នុងសហគមន៍២០កុម្ភះនៅកន្លែងធ្វើចត្តាឡីស័ក នៅក្នុងមូលដ្ឋានខណ្ឌចំការមនទាំងមូល។លោកអភិបាលខណ្ឌលើកឡើងបែបនេះខណៈពេលរដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ស្ដីពីការពង្រឹង និងត្រួតពិនិត្យកម្លាំងការពារនៅតាមគោលដៅពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ និងកន្លែងធ្វើចត្តាឡីស័ក នៅក្នុងមូលដ្ឋានខណ្ឌចំការមន រាជធានីភ្នំពេញ។ហើយកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន នារសៀលនេះដោយមានការចូលរួមពីសំណាក់លោក-លោកស្រីអភិបាលរងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ, អធិការ-អធិការរងនគរបាលខណ្ឌ, មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានការិយាល័យពាក់ព័ន្ធ និងលោកចៅសង្កាត់ទាំង០៥ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង