ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជាការដ្ឋាន​អង្គរក្ស ច្រានចោល​ការចោទប្រកាន់​ថា ជនល្មើស​ក្នុងករណី​ប្លន់​ចាប់ជំរិត​ជាម​ន្ដ្រី​របស់ខ្លួន​, ប័ណ្ណសម្គាល់ខ្លួន​ដែល​បាន​ចែកចាយ​ជា​ប័ណ្ណ​ក្លែងក្លាយ​

72

 

​ភ្នំពេញ ៖ បញ្ជាការដ្ឋាន​អង្គរក្ស នៅ​យប់​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១​នេះ បាន​ចេញមក​ច្រានចោល​ទាំងស្រុង ចំពោះ​ការចោទប្រកាន់ថា ឈ្មោះ អ៉ឹ​ម សុវណ្ណារិទ្ធ ដែលជា​ជនល្មើស​ក្នុង​ហេតុការណ៍​ប្លន់​ចាប់ជំរិត នៅ​បុរី​អង្គរ​ភ្នំពេញ ជាម​ន្ដ្រី​របស់​បញ្ជាការ​ដ្ឋា​ន​អង្គរក្ស​។​

​លិខិត​បដិសេធ​របស់​ស្នងការដ្ឋាន​បុគ្គល​-​បណ្ដុះបណ្ដាល នៃ​បញ្ជាការដ្ឋាន​អង្គរក្ស បាន​អះអាងថា ឈ្មោះ អ៉ឹ​ម សុវណ្ណារិទ្ធ មិនមាន​ឈ្មោះ និង​ក្របខណ្ឌ​ក្នុង​បញ្ជាការដ្ឋាន​អង្គរក្ស​នោះឡើយ ហើយ​ប័ណ្ណសម្គាល់ខ្លួន​ដែល​បាន​ចែកចាយ​នោះ ជា​ប័ណ្ណសម្គាល់ខ្លួន​ក្លែងក្លាយ មិនមែន​ប័ណ្ណ​ដែល​ចេញ​ដោយ​បញ្ជាការដ្ឋាន​អង្គរក្ស​នោះទេ​។​

​សូមបញ្ជាក់ថា នៅវេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១​នេះ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ពួកក្រុម​ឧក្រិដ្ឋជន ក្នុងករណី​ប្លន់​បាញ់សម្លាប់ និង​ចាប់ជំរិត ដែលមាន​ទីតាំង​ក្នុង​បុរី​អង្គរ​ភ្នំពេញ ស្ថិតនៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​នៅពេល​បើក​ប្រតិបត្តិ​ការបង្ក្រាប​នេះ ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​កាំភ្លើង​វែង និង​ខ្លី​ជាច្រើន​ដើម បាញ់ស្រោច​មកលើ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​ភ្លាមនោះ​ដោយ​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន បាញ់​ត្រឡប់​ទៅវិញ បណ្ដាល​ឲ្យ​ក្រុម​ជនល្មើស​ស្លាប់​ចំនួន​៤​នាក់ នៅ​កន្លែងកើតហេតុ​៕

 

អត្ថបទដែលជាប់ទាក់ទង