ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ព្រូស​ចុះ​ពីលើ​ស្ពាន​បា​ឡេ ជ្រុល​ចង្កូត​ទៅបុក​ឡើងលើ​សួន​ផ្លូវ

172

 

​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​បើកប​ក្នុង​ល្បឿន​លឿន ចុះ​ពីលើ​ស្ពាន​បា​ឡេ​មិន​ប្រយ័ត្ន​បួង​ចង្កូត​ជ្រុល​ទៅបុក​ឡើងលើ​សួន​ផ្លូវ​បណ្តាល​ឲ្យ​រង​ការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​មួយចំនួន​។ ចំណែក​ម្ចាស់​រថយន្ត​បង្ក​រត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង​៨ និង​២០​នាទី​យប់​ថ្ងៃ​ចន្ទ ទី​១ ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ជាតិ​លេខ​៥ ក្នុង​សង្កាត់​ទួល​សង្កែរ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ស​មួយគ្រឿង​ពាក់​ផ្លាកលេខ ភ្នំពេញ​2-AF 5697 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​ចុះ​ពីលើ​ស្ពាន​បា​ឡេ ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​បម្រុង​និង​បួង​ចង្កូត​បទ​ឆ្វេង ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅបុក​ឡើងលើ​សួន​ផ្លូវ បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ទៅមុខ​លែងរួច​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ខាង​ចរាចរណ៍​​ជំនាញ​ក្រុង​ឱ្យ​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ​រួច​ហៅ​រថយន្តស្ទូច មក​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

អត្ថបទដែលជាប់ទាក់ទង