ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២​ខែ​ដំបូង ឆ្នាំ​២០២១ កម្ពុជា​នាំចេញ​អង្ករ​សរុប​បាន ៧៦ ២២២​តោន​

75

 

​ភ្នំពេញ ៖ រយៈពេល​២​ខែ​ដំបូង ឆ្នាំ​២០២១ កម្ពុជា​នាំចេញ​អង្ករ​សរុប​បាន ៧៦ ២២២​តោន ដែលមាន​ការធ្លាក់ចុះ ៤៤.១៦% បើ​ធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០២០​។​

​ការធ្លាក់ចុះ​បរិមាណ​នាំចេញ​នេះ ដោយសារ​បញ្ហា​ខ្វះ​កុងតឺន័រ​ដឹក និង​តម្លៃ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​នៅ​បន្ត​កើតឡើង​ខ្ពស់ រហូតដល់​ជិត​៥០០% នៃ​តម្លៃ​ដឹកជញ្ជូន​ឆ្នាំ ២០១៩​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បញ្ជាក់ថា ការនាំចេញ​អង្ករ​ជាង​៧​ម៉ឺន​តោន នៅ​រយៈពេល​ខែ​ឆ្នាំ​២០២១​នេះ កម្ពុជា​ទទួលបាន​ចំណូល​ជិត​៦៥​លាន​ដុល្លារ​អាមេរិក​។​

​ចំពោះ​ទិសដៅ​ទីផ្សារ​នៃ​ការនាំចេញ​អង្ករ​កម្ពុជា ក្នុង​រយៈពេល​២​ខែ ដើមឆ្នាំ​២០២១​នេះ ប្រទេស​ចិន ដែល​រួមទាំង​ហុងកុង និង​ម៉ា​កាវ ផងដែរ​នោះ នៅតែ​ជាទី​ផ្សារ​ធំជាងគេ នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា ដែលមាន​ចំណែក​ដល់​ទៅ ៤៩.៣៧% គិត​ជា​បរិមាណ​គឺមាន​ចំនួន ៣៧,៦៣០ តោន​។​
​រីឯ​ទីផ្សារ​ធំ​ទី​២ គឺជា​ទីផ្សារ​សហភាព​អឺរ៉ុប ដែល​រួមមាន​១៨​ប្រទេស មាន​ចំណែក​២៤.៩១% គិត​ជា​បរិមាណ មាន​ចំនួន ១៨,៩៩៦ តោន ក្នុងនោះ ទីផ្សារ​ធំ​ក្នុង​សហភាព​អឺរ៉ុប គឺ​ប្រទេស​បារាំង ដែលមាន​ចំនួន ៨,៨៥០ តោន​។​

​ចំណែក​ទីផ្សារ​បន្ទាប់ ដែលមាន​ចំណែក ៨% គឺជា​ទីផ្សារ​អាស៊ាន រួមមាន​ម៉ាឡេស៊ី និង​សង្ហ​បុរី ដែលមាន​ចំនួន ៦,២២៩ តោន និង​ចំណែក ១៨% ទៀត គឺជា​ទីផ្សារ​ប្រទេស​ផ្សេងៗ គិត​ជា​បរិមាណ​គឺមាន ១៣,៣៦៧ តោន ក្នុងនោះ​រួមមាន ហ្កា​បុ​ង អូស្ត្រាលី អង់គ្លេស និង ញូ​ហ្សេ​ឡេ​ន​ជាដើម​។​

​ប្រភេទ​អង្ករ​នាំចេញ ក្នុង​រយៈពេល​២​ខែ ដើមឆ្នាំ​២០២១​នេះ ចំណែក​ធំជាងគេ គឺ​៨៥.៧៧% ជា​ប្រភេទ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​រួមមាន ផ្ការំដួល​, ម្លិះ​, សែន​ក្រអូប​ជាដើម​នោះ ដែល​គិត​ជា​បរិមាណ​មាន​ចំនួន ៦៥,៣៧៤​តោន​។ អង្ក​រស ត្រូវបាន​នាំចេញ ១០,១១៦ តោន និង​អង្ករ​ចំហុយ មាន​៧៣២​តោន​៕​

អត្ថបទដែលជាប់ទាក់ទង