ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករ​រីករាយ ខណៈ​ស្ពៃជើងទា​មាន​ហាងឆេង​ឡើងវិញ និង​ផ្តល់​ការងារ​ដល់​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ថៃ​ធ្វើ

52

 

​ស្ពៃជើងទា ដែល​ប្រជាជន​ខ្មែរ​យើង​និយម​យកទៅ​ធ្វើ​ជ្រក់​ឬ​ស្លម្ជូរ​នោះ ចាប់ផ្តើម​មាន​ហាងឆេង គួរសម​វិញ​ហើយ ដែល​ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​រីករាយ ដោយសារ​អាច​ផ្តល់​ផលចំណេញ​ខ្លះ និង អាច​ផ្តល់​ការងារ​ដល់​ពលករ​ខ្មែរ ដែល​ទើប ត្រឡប់​មកពី​ថៃ​ផង​។​
លោក ពុ​យ ជា​ម្ចាស់​ចម្ការ​ស្ពៃជើងទា​ប្រមាណ​ជិត​៣០​រ៉ៃ​ក្នុងភូមិ​អំពិល ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្ត​
​បាត់ដំបង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៣ មិនា​ថា​៖ បច្ចុប្បន្ន​គាត់​កំពុង​មមាញឹក​ប្រមូល​ផល​ស្ពៃជើងទា​មួយកន្លែង​សិន​ដែលមាន​ទំហំ​១៤​រ៉ៃ ដែល​អាច ប្រមូល​ផល​បាន​ជាង​១០០​តោន ។ ដោយ​លោក​បញ្ជាក់ថា ១​សប្តាហ៍​មកនេះ​ស្ពៃជើងទា​បាន​ហក់​ឡើង មួយ​គីឡូ​៥០០​រៀល​វិញ​ហើយ ខណៈ​កន្លងទៅ​បានតែ​២០០​ទៅ​៣០០​រៀល ប៉ុណ្ណោះ​។​
លោក​បន្ដថា តម្លៃ​៥០០​រៀល​មួយ​គីឡូ អាច​ផ្តល់​ផលចំណេញ​បាន​ខ្លះ ក្រៅពី​ចំណាយ​លើ​កម្មករ​ដែល​ធ្វើការ​ជាប្រចាំ ក្នុង​ចម្ការ​របស់លោក ជិត​២០​នាក់​ដែល ភាគច្រើន​ទើប​ត្រឡប់​មកពី​ថៃ ។​
អតីត​ពលករ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ប្អូនប្រុស ជឿ​ត បាន​និយាយថា ក្រុម​ខ្លួន​មាន​គ្នា ១០​នាក់ រួម​កម្លាំង​គ្នា ស៊ីឈ្នួល​ប្រមូល​ផល​ស្ពៃជើងទា ក្នុង​មួយថ្ងៃ​បាន​៥​តោន ដោយ​ក្នុង​មួយ​តោន​តម្លៃ ១០​ម៉ឺន​រៀល ។ ប្អូន​និយាយថា​ក្នុង​មួយថ្ងៃ​អាច​រកបាន​ម្នាក់​៥​ម៉ឺន​រៀល​ដែរ បើ​ប្រៀបធៀប​ធ្វើការ​នៅ​ថៃ​មិន​ខុសគ្នា​នោះទេ ។​
ពលករ​ដែល​កំពុងស៊ី​ឈ្នួល​ប្រមូល​ផល​ស្ពៃជើងទា បាន​និយាយថា បើសិន​ជាមាន​ការងារ​ក្នុងស្រុក​ធ្វើ​រាល់ថ្ងៃ ពួកគាត់​មិន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​នោះទេ ដូច្នេះ​ពួកគាត់​សំណូមពរ​ដល់​រាជ​រដ្ឋា​ភិ បាល​ឲ្យ​ជំរុញ​ទីផ្សារ​បន្លែ​ក្នុងស្រុក ឲ្យ​ថ្លៃ​គួរសម ដើម្បី​ឲ្យ​ម្ចាស់​ចម្ការ​បន្ត​ដាំ​កាន់តែច្រើន នឹង​ផ្តល់​ការងារ​ច្រើន​ថែមទៀត​ដល់ ពលករ​ដែល​ទើប​ត្រឡប់​មកពី ប្រទេស​ថៃ​បានធ្វើការ​ដើម្បី​ចិញ្ចឹមជីវិត​ផង​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង