ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឪពុកក្មេក​ ​ចាក់​សម្លាប់​កូនប្រសា​ស្លាប់​

40

 

​ស្ទឹងត្រែង ៖ ឪពុកក្មេក​បាន​រត់គេច​ខ្លួន​បន្ទាប់ពី​ចាក់​សម្លាប់​កូនប្រសា​។ ករណីនេះ​បានកើត​មាននៅ​ចំណុច​អូរ​ឈើទាល​ភូមិ​កាំ​ង​ដីស សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង កាលពី​វេលា​ម៉ោងជាង ១១​យប់​ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១​។​
ប៉ូលិស​បាន​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ​ចាន់ ឆាយ​រ៉ាវ​ណ្ណៈ អាយុ​៣៦​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​កា​កាប ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បានមក​រកស៊ី​យកប្រពន្ធ​នៅ​ភូមិ​កាំ​ង​ដីស សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​
តាម​ប្រភពពី​អ្នកចូលរួម​ផឹកស៊ី​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅវេលា​យប់កើតហេតុ​មាន​អ្នកចូលរួម​ផឹកស៊ី​អ្នកជិតខាង​កូនប្រសា​និង​ឪពុកក្មេក​។ ជនរងគ្រោះ​ដែល​ត្រូវជា​កូនប្រសា​បាន​ផឹកស៊ី​ស្រវឹង​ពី​ក្រៅ​រួច​ជិះ​ម៉ូតូ​ទៅដល់​ផ្ទះ​ឪពុកក្មេក ដែល​កំពុង​ជួបជុំ​ផឹកស៊ី​។ ឪពុកក្មេក​ឈ្មោះ​ឆាន់ ជឿន មាន​វ័យ​ចំណាស់​ទៅហើយ គាត់​មិន​ពូកែ​ផឹក​ទេ​។ តែ​ពូកែ​ខាង​និយាយ​រអ៊ូ​ដាក់​កូន​។ កូនប្រសា​ដែលជា​ជនរងគ្រោះ​ខឹង​នឹង​ឪពុកក្មេក​ទាស់សំដី​គ្នា រហូត​មានការ​ប្រតាយប្រតប់​ម្ដង​ជា​ពីរដង ត្រូវ​អ្នកចូលរួម​ឃាត់​តែ​ឃាត់​មិន​ឈ្នះ​។ កូនប្រសា​ចេះតែ​រករឿង​ចង់​វ៉ៃតប​ទៅលើ​ឪពុកក្មេក​។​
កូនប្រសា​ទាញ​ដំបង​ប្រុង​ចូលទៅ​វ៉ៃ​ឪពុកក្មេក តែ​ត្រូវ​បងប្អូន​អ្នកចូលរួម​ផឹកស៊ី​ចេះតែ​ឃាត់​ចាប់ និង​ដកហូតយក​កាំបិត​ដំបង​ចេញពី​ភាគី​ទាំងសងខាង​។ កូនប្រសា​ចេះតែ​រករឿង​ក៏​ស្ទុះ​ទៅ​ម្ដង​ជា​ពីរដង​ជា​បន្ត ភ្លាមនោះ​ឪពុកក្មេក​ទ្រាំ​មិនបាន​ក៏​យក​វត្ថុ​មុត​ស្រួច ដែល​គេ​ប្រើ​សម្រាប់​ជា​ជ័រកៅស៊ូ ចាក់ទៅលើ​កូនប្រសា ពេល​កូនប្រសា​ស្ទុះ​ទៅ​វាយ​បណ្ដាលឱ្យ​មុត​ជាច្រើន​កន្លែង​ហូរឈាម​។ ជន​ជនរងគ្រោះ​ត្រូវ​សាច់ញាតិ​ដឹក​មកកាន់​មន្ទីរពេទ្យ​ខេត្ត តែ​បាន​ស្លាប់បាត់​បង់ជីវិត​តែ​តាមផ្លូវ​។ ក្រោយ​កើតហេតុ​ឪពុកក្មេក​បានគេច​ខ្លួន​។ សព​ជនរងគ្រោះ​សមត្ថកិច្ច​បានប្រគល់​ជូន​ទៅ​ក្រុមគ្រួសារ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង ក្រោយពី​ធ្វើការ​ពិនិត្យ​រួចរាល់​នៅ​ព្រឹក​ថ្ងៃទី ៣ ខែមីនា​ឆ្នាំ ២០២១៕

អត្ថបទដែលជាប់ទាក់ទង