ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ធ្លាប់​ជាប់ពន្ធនាគារ​២​លើក ​មិន​រាងចាល មក​លួច​ទៀត ត្រូវ​នគរបាល​ចាប់ខ្លួនទៀត

31

 

​កំពង់ស្ពឺ ៖ មុខសញ្ញា​ចាស់​ធ្លាប់​ជាប់គុក ២​លើក​ស្មើ​១២​ឆ្នាំ មិន​រាងចាល ចេញមក​វិញ​ដើរ​លួច​ទៀត ត្រូវ​កងកម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន ចាប់ខ្លួន​បានជា​លើក​ទី​៣ កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ពាណិជ្ជកម្ម សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

​មន្ត្រីនគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា សង្ស័យ​ឈ្មោះ​កែវ ឈឺ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់រ​ការ​ធំ ជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន​០២​លើក រួចមកហើយ ពីបទ​លួច​។​

​វត្ថុតាង​ដក​ហូ​តៈ ម៉ូតូ​១​គ្រឿង​ម៉ាក​HONDA C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៤ ពាក់​ផ្លាកលេខ កំពង់ស្ពឺ 1G-7224 ដែល​ជនសង្ស័យ​យកមក​លាក់ទុក​នៅក្នុង​ព្រៃ​ក្បែរផ្លូវ​រទេះភ្លើង ក្រោយ​ដីឡូត៍ ឈួន គឹម​សាន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ក្រុង​ច្បារមន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង