ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ គាស់បង្អួចផ្ទះលួចទ្រព្យសម្បត្តិអ្នកស្រុក ៣នាក់

41

 

ភ្នំពេញ ៖ នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យគាស់បង្អួចផ្ទះលួចទ្រព្យសម្បត្តិអ្នកស្រុកម្នាក់ ក្រោយធ្វើសកម្មភាពគាស់ទំលុះទំលាយបង្អួចចូលក្នុងផ្ទះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០២ៈ០០ នៅចំនុចបណ្តោយផ្លូវលេខ៥ ក្រុមទី៥ ភូមិ៣ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌប្ញស្សីកែវ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ក្រោយទទួលបណ្តឹងរបស់ជនរងគ្រោះភ្លាម២ សមត្ថកិច្ចបានបើកការស្រាវជ្រាវរហូតឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី ។

ជនរងគ្រោះឈ្មោះ យ៉េត ចន្ទ័សីលា ភេទប្រុស អាយុ៤០ឆ្នាំមុខរបរ មន្រ្តីរាជការ ស្នាក់នៅផ្ទះលេខ១A ផ្លូវលេខ ៥ សង្កាត់ច្រាំងចំរេះ១ ខណ្ឌ ឫស្សីកែវ ។

ជនសង្ស័យ១~ឈ្មោះ ម៉ៅ សុីម៉េង ភេទប្រុសអាយុ២៦ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ ជួល ផ្លូវលំភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ(មានសារធាតុញៀន)។

ជនសង្ស័យទី២~ឈ្មោះ ស៊ុម ធី ភេទប្រុស អាយុ ២៦ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌ ឫស្សីកែវ (មានសារធាតុញៀន)។

ជនសង្ស័យទី៣~ឈ្មោះ ហ្វី សឹកគ្រី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួល ភូមិ ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌ ឫស្សីកែវ (មានសារធាតុញៀន)។

សំភារៈដកហូត ៖ ម៉ូទ័របាញ់វីសចំនួន ០១គ្រឿង និងខ្សែរភ្លើងមួយដុំ ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះបានចាក់សោរផ្ទះត្រឹមត្រូវ រួចបានចេញទៅក្រៅបាត់ លុះស្អែកឡើងបានត្រឡប់មកផ្ទះវិញ ឃើញរបងផ្ទះចំហរ និងបង្អួចឃើញស្នាមគាស់បាក់ចំរឹងដែក ជនរងគ្រោះបានចូលទៅមើលសំភារៈក្នុងផ្ទះ មានសភាពរញ៉េរញ៉ៃ រើរកកាយបានបាត់សំភារៈមួយចំនួន ក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ។

ក្រោយទទួលបណ្តឹងសមត្ថកិច្ច បានបើកការស្រាវជ្រាវរហូតឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់រួមទាំងវត្ថុតាងនៅចំនុចភូមិ៣សង្កាត់ច្រាំង១ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី យកមកប៉ុស្តិ៍ធ្វើការសាកសួរ និងចាត់ការតាមនិតិវិធី។

អត្ថបទដែលជាប់ទាក់ទង