ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី ៦ មីនា រកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២១នាក់ ឆ្លងសហគមន៌ទាំងអស់

51

 

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ម៉ោង ០៨:៣០ ព្រឹក ថ្ងៃទី ៦ មីនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២១នាក់ ឆ្លងសហគមន៌ទាំងអស់ (ភ្នំពេញ: ១១នាក់ ក្រុងព្រះសីហនុ ១០នាក់) និងមានជាសះស្បេីយ ២នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន៩៥៣នាក់ ចំនួនសំរាកពេទ្យកេីន ៤៦១នាក់ និងចំនួនជាសះស្បេីយសរុប ៤៩១នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។

សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំ
បូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 521831 ស្មេីនឹង 31061 ក្នុង១លាន នាក់៕

អត្ថបទដែលជាប់ទាក់ទង