ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាកាសយានដ្ឋាន​អន្តរជាតិ ខេត្តកោះកុង​គ្រោង​បើក ដំណើរការ​នៅ​ចុងឆ្នាំ​២០២១​ខាងមុខនេះ មានឈ្មោះ​តារា​សាគរ​

63

​កោះកុង​៖ អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​ខេត្តកោះកុង គ្រោង​បើក​ប្រតិបត្តិការ ហោះហើរ​ជា​លើកដំបូង​នៅ​ចុងឆ្នាំ​២០២១​ខាងមុខ បន្ទាប់ពី​បញ្ចប់​ការ​សាង សង់​កាលពី​ចុងឆ្នាំ​២០២០​កន្លងទៅ ដែល​វិនិយោគ​ទឹក ប្រាក់​ចំនួន​ជាង​២០០​លាន​ដុល្លារ​នៅក្នុង​ដំណាក់កាល ទី​១ ។​

លោក ស៊ីន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល បាន​បញ្ជាក់ថា​៖ អាកាសយាន ដ្ឋា​ន​អន្តរជាតិ​តារា​សាគរ ត្រូវបាន​អភិវឌ្ឍ​ន៏​ដោយ​ក្រុម ហ៊ុន​ចិន ដែលមាន​ឈ្មោះថា Chinese Firm Tianjin Union Development Group (UDG) ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពីរ​ដ្ឋា​ភិ បាល សំរាប់​សាងសង់​ព្រលាន​យន្ត ហោះ​និង​ការអភិវឌ្ឍ​តំបន់​ផ្សេងៗ​ទៀត នៅក្នុង​ស្រុក​បុ​ទុម​សាគរ​ខេត្ត​កោះ កុង ក្បែរ​នឹង​ឈូង​សមុទ្រ​ថៃ ។​

លោក​បាន​បន្តថា​៖ សម្រាប់​ការសាងសង់​ព្រលាន យន្ដហោះ​តារា​សាគរ​នៅ​ដំណាក់កាល​ទី​១​ចំណាយ​ថវិកា​ជាង​២០០​លាន​ដុល្លារ​នោះ គឺ​សាងសង់​លើ​ផ្ទៃដី​ជាង​២១៨​ហិកតា មាន​សមត្ថភាព​អាច​ទទួល​ការ​ចុះចត​យន្តហោះ​ធុន Boeing777 និង Airbus340 ដែលជា​ប្រភេទ​យន្ដហោះ​ខ្នាត​ធំ​។​

អាកាសយានដ្ឋាន​តារា​សាគរ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២១​នេះ ពាក្យ​បញ្ចប់​បានន័យថា នៅ​ការធ្វើ​តេស្ត​ការសាកល្បង​ការកែតម្រូវ គឺ​ដើម្បី​ទទួលបាន​នូវ​វិញ្ញាបនបត្រ​ប្រតិបត្តិការ ក៏ត្រូវ​ប្រើ​រយៈពេល​៦ ខែ​ទៀត គឺ​ពី​ខែ​១ ដល់​ខែ​៧​នេះ យើង​សង្ឃឹមថា​នៅ​ខែ ៧​នេះ​នឹង​អាចដាក់​ដំណើរការ​បានជា​ផ្លូវការ ប៉ុន្តែ​ក្នុងនោះ​ក៏មាន​លទ្ធភាព​អាចមាន​ការយឺតយ៉ាវ​បន្តិច បន្តួច ដោយសារ​ការរៀបចំ​បំពេញបែបបទ​ឯកសារ​និង​ការធ្វើ​តេស្ត​សាកល្បង អាចមាន​ការពន្យារពេល​បន្តិច បន្តួច ទី​២ អាកាសយានដ្ឋាន​នេះ គឺ​ប្រភេទ​4e ដែល​អាច​ធ្វើការ​ចុះចត​ប្រភេទ​យន្តហោះ​ធុន​កណ្ដាល ដែល​ហោះហើរ​រយៈ​ចម្ងាយ​ឆ្ងាយ​បាន ។​

លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​មានប្រសាសន៍ថា នៅពេលដែល​ព្រលានយន្តហោះ​នេះ​បើក ដំណើរ​ជា​ផ្លូវការ នឹង​ផ្ដល់​ផលប្រយោជន៍​ជាច្រើន​ដល់​វិស័យ​ទេសចរណ៍ វិស័យ​វិនិយោគ ការដឹកជញ្ជូន​ទូទៅ ជាពិសេស​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​កាន់​តែមាន​ភាពងាយស្រួល និង​ចំណេញ​ពេលវេលា​។

​ជា​មោទនភាព​របស់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកោះកុង ដែលជា​ខេត្ត​ធ្លាប់តែ​មិនមាន​ផ្លូវ​សោះ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោរ​បស់​យើង បាន​ផ្សារភ្ជាប់​ខេត្តកោះកុង​ជា មួយ​នឹង​ផ្លូវជាតិ​លេខ​៤៨​ដែលជា​ខេត្ត​នៅលើ​ដី​កោះ​ជាប់ នឹង​គោក តែ​ឥឡូវ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ គឺ​ភ្ជាប់​នឹង​អាកាស​ទៀត ហើយ​យើង​បានទទួល​ព័ត៌មាន​ពី​អាកាស ចរ​ស៊ីវិល​នូវ​សេចក្តីប្រកាស​ដែល​បញ្ជូន​មន្ត្រី​មក​គ្រប់គ្រង​នៅក្នុង​ព្រលាន យន្តហោះ​តារា​សាគរ​នេះ​ជា​ខ្នាត​អន្តរជាតិ​ហើយ អ៊ីចឹង​បានន័យថា ខេត្តកោះកុង​មិន មែន​តែ​ភ្ជាប់​ជាមួយ​នូវ​ប្រជាពលរដ្ឋ​ខ្មែរ​បងប្អូន​យើង​ទេ អាច​ថា​ពេលនោះ​នឹង​ភ្ជាប់​ជាមួយ​ពិភពលោក ហើយ​អាច​នឹង​ថា​ជា​ផ្លូវ​នាំចូល​នៃ សេដ្ឋកិច្ច​មកកាន់​ខេត្តកោះកុង ក៏ដូចជា​ទូទាំងប្រទេស​របស់​យើង​ផងដែរ​។​

សូមបញ្ជាក់ថា​៖ ក្រៅពី​ព្រលាន យន្ដហោះ​តារា​សាគរ ខេត្តកោះកុង រាជរដ្ឋាភិបាល​ក៏​កំពុង​សាងសង់​បន្ថែម​នូវ​ព្រលាន យន្ដហោះ​នៅក្នុង​ខេត្តកោះកុង​មួយ ទៀត​ក្បែរ​ទី​រួម​ខេត្ត ខណៈ ព្រលានយន្ដហោះ​ភ្នំពេញ​ថ្មី និង​អាកាសយានដ្ឋាន​ថ្មី នៅ​ខេត្តសៀមរាប​កំពុង​សម្រុក​ការសាងសង់ ហើយ​ព្រលានយន្តហោះ​មួយ ទៀត​ក្នុង​ខេត្តមណ្ឌលគិរី​កំពុង​សិក្សា​ត្រៀម​សាងសង់​នៅ​ចុងឆ្នាំ​២០២១​នេះ​ផងដែរ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង