ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​នាំខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ​

512

 

​ខេត្តកណ្តាល ៖ នគរបាល​នាំខ្លួន​ជនសង្ស័យ​ម្នាក់ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ មក​សាកសួរ ករណី​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ ។​

​ករណីនេះ​កើតហេតុ​នៅ​ថ្ងៃ ខែ ពុំ​ចាំ ក្នុង​ឆ្នាំ ២០២០ ចំណុច​ភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ ( រ រ ដ ហៅ ឃ ) ភេទ​ស្រី ឆ្នាំ កំណើត ២០០៩ ជនជាតិ ខ្មែរ មុខរបរ ក្នុងបន្ទុក​ទីលំនៅ​ភូមិ​ព្រែ​កតា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល (​ជនរងគ្រោះ​មាន​សតិ​វិបល្លាស​)​។

​ជនសង្ស័យ ឈ្មោះ ជួ វង្ស ភេទ ប្រុស ឆ្នាំ ២០០២ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ​ភូមិ ព្រែក​តា​ព្រហ្ម ឃុំ កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យ គ្មាន​សារធាតុ​ញៀន ក្នុង​ទឹកនោម​ទេ​។​

​សភាព​រឿងហេតុ តាម​ការបំភ្លឺ​របស់​ម្តាយបង្កើត​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ផាត សា​វ៉ុ​ន បាន​បំភ្លឺថា​៖​នៅ​ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលា​ម៉ោង ១២​ថ្ងៃត្រង់ ប្តី​របស់ខ្លួន​ឈ្មោះ រី រ៉ុ​ន បាន​សួរ​ទៅ​ខ្លួន​ថា​៖ ឯង​កូនស្រី​យើង​ឈ្មោះ រ រ ដ​. វា​ឈឺ​អី​គេ បានជា​ពោះ​របស់​វា​ចេះតែ​ធំ​អ៊ីចឹង​? ពេលនោះ​ខ្លួន​បាន​ឆ្លើយថា​៖ កាលពីមុន​គ្រូពេទ្យ​បាន​និយាយ​ប្រាប់ថា ៖ កូន​យើង​ខ្យល់​ចូល​ពោះ​របស់​វា ព្រោះ​ពោះវៀន​កូនស្រី​របស់​យើង​មាន​ត​ទុយោ ចាំ​ពេល​ឯង​បើក​លុយ​ចាំ​ខ្ញុំ​យក​វា​ទៅពិនិត្យ មន្ទីរពេទ្យ ។​

​លុះដល់​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ រូប​ខ្លួន យក​កូនស្រី​ឈ្មោះ រ រ ដ ទៅពិនិត្យ សុខភាព​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​អរុណរះ ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក្នុងពេលនោះ​លោកគ្រូ​បានមក​ប្រាប់​ខ្លួន​ថា​៖ កូនស្រី​ឈ្មោះ រ រ ដ មាន​ផ្ទៃពោះ​ចំនួន ២៨​សប្តាហ៍ និង ០១​ថ្ងៃ រួចខ្លួន​ក៏​ត្រឡប់មកផ្ទះ​វិញ ។​

​រហូតដល់​ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២១ ខ្លួន​ក៏បាន​ប្រាប់ ពី​លទ្ធផល​ដែល​ពិ​និត្យនៅ​មន្ទីរពេទ្យ​ប្រាប់​ទៅ​ប្តី​របស់ខ្លួន​ឈ្មោះ រី រ៉ុ​ន ថា​៖ កូន​យើង​មាន​ផ្ទៃពោះ បន្ទាប់មក​
​ពួកខ្លួន​ទាំង​០២​នាក់ ប្តី​ប្រពន្ធ បាន​លួងលោម​សួរនាំ​កូន​របស់ខ្លួន​ថា​៖ តើ​អ្នកណា​ដែល​អ្នកធ្វើ​ឲ្យ​កូន​ឯង​មាន​ផ្ទៃពោះ​? ក្នុងពេលនោះ​កូនស្រី​របស់ខ្លួន​ក៏​ប្រាប់ថា​៖ ឈ្មោះ វង្ស បានធ្វើ​រូបខ្ញុំ (​រួមភេទ​) ចំនួន​ពីរលើក ។

​លុះដល់​នៅ​ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២១ ខ្លួន​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​ពង់​អុស ប្តឹង​ចោទប្រកាន់​ទៅលើ​ឈ្មោះ ជួ វង្ស ដែល បាន​ចាប់រំលោភ​កូនស្រី​របស់ខ្លួន ។​

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​អុស បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ ចុះ​ស្រាវជ្រាវ និង​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ ជួ វង្ស មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ មក​សាកសួរ ។​

​តាម​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ ជួ វង្ស​បាន​សារភាពថា​៖ នៅ​ថ្ងៃខែ​ពុំ​ចាំ​ក្នុង​ឆ្នាំ ២០២០ មុន​បុណ្យ​ភ្ជុំបិណ្ឌ រូប​ខ្លួន​បាន​ដើរ​ត្រឡប់​មកពី​លេង​បាល់ទះ​វិញ ក៏បាន​ជួប​ជាមួយ​ជនរងគ្រោះ​ឈ្មោះ រ រ ដ ហៅ ឃ ភេទ ស្រី​អាយុ ១៤​ឆ្នាំ កំពុង​អង្គុយ​នោម​នៅ​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ វុន ភេទ ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ ក្នុង​ឳ​កាស​ពេល​ស្ងាត់​នោះ ខ្លួន​បានធ្វើ​សកម្មភាព ចាប់រំលោភ​សេពសន្ថវៈ ទៅលើ​ជនរងគ្រោះ​ឈ្មោះ រ រ ដ ហៅ ឃ នៅក្បែរ​ពាងទឹក​ខាងក្រោយ​ផ្ទះ​ឈ្មោះ វុន បា​នស​ម្រ​ច​ចំនួន​០១​លើក ។​

បានការ​អនុញ្ញាត​ឲ្យ​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ​ពី​លោក​ព្រះរាជអាជ្ញារង ឯក ស៊ុន​រស្មី តាមរយៈ​លេខ ( ០០០០០០០០០ )​វេលា​ម៉ោង​១៩​និង​៣៣​នាទី​យប់​ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២១ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង