ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបទីតាំងល្បែងភ្នាល់បាល់ តាមinternet មួយកន្លែងឃាត់ខ្លួនមនុស្សប្រុសស្រី១០នាក់និងដកហូតសម្ភារកុំព្យូទ័រមួយចំនួន

130

ភ្នំពេញ៖ ទីតាំងinternet បង្កប់ល្បែងភ្នាល់បាល់ តាមអនឡាញមួយកន្លែងត្រូវបានអាជ្ញាធរខណ្ឌទួលគោកធ្វើការបង្ក្រាបជាក់ស្តែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់(ស្រី០៥នាក់)និងដកហូតសម្ភារកុំព្យូទ័រមួយចំនួន។

  ក្នុងប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ២៦១AE0 មហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) ភូមិ១សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយ

មានការបញ្ជាផ្ទាល់ពីលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក

   មន្រ្តីរដ្ឋបាលខណ្ឌទួលគោក បានអោយដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាប ជាក់ស្ដែងនេះ គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការស្រាវជ្រាវស៊ើបអង្កេត ច្បាស់លាស់ថា ពិតជាមានល្បែងភ្នាល់បាល់មែននោះ ទើបលោក ឯក ឃុនដឿនអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បញ្ជាអោយកម្លាំងគណៈបញ្ជាការឯកភាពសហការជាមួយសង្កាត់និងប៉ិស្តិ៍រដ្ឋបាល ចុះបង្ក្រាបទីតាំងខាងលើតែម្តង ដោយឃាត់ខ្លួនមនុស្សចំនួន១០នាក់ (ស្រី០៥នាក់) ដែលជាអ្នកកត់ប៉ុងបាល់ និងជាអ្នកមកលេងល្បែង ថែមទៀតនិងដកហូតទូកុំព្យូទ័រជាង១០គ្រឿងផងដែរ។

ក្រោយចប់ប្រតិបត្តិការ កម្លាំងគណៈបញ្ជាការបាននាំខ្លួនមនុស្សប្រុសស្រី និងវត្ថុតាងរួមមានកុំព្យូទ័រ ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង