ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្ស​វិទ្យាល័យ​សំរោង ជាង​៤០​នាក់ ស្រែកយំ និង​ដួលសន្លប់​

65

 

​ខេត្ដ​សៀមរាប ៖ សិស្ស​វិទ្យាល័យ​សំរោង ប្រមាណ​ជាង ៤០​នាក់ បាន​ស្រែកយំ និង​ដួលសន្លប់ ដោយ​មិនដឹង​មូលហេតុ​។ ករណីនេះ អភិបាលស្រុក​សូទ្រនិគម អះអាងថា មិនមាន​បញ្ហា​ធំដុំ​ទេ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១ នេះ ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​សំរោង ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹងថា ដោយ​ឃើញ​សភាព​បែបនេះ សមត្ថកិច្ច​និង​លោកគ្រូ​អ្នកគ្រូ បាន​ដឹកជញ្ជូន​សិស្ស​ទាំងនោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម និង​មណ្ឌល​សុខភាព​ឃុំ​សំរោង​។ លោក​បន្ថែមថា បើតាម​ការ​ឲ្យ​ដឹង​ពី​លោកគ្រូ​អ្នកគ្រូ និង​តាម​ការសង្កេត ព្រមទាំង​តាម​ការពិនិត្យ​របស់​ក្រុមគ្រូពេទ្យ កូនសិស្ស​ទាំងអស់នោះ មិនមាន​ជំងឺ​ឈឺ​ថ្កាត់​អ្វី​នោះទេ ហើយ​បើតាម​ការ​ស្រែកយំ​របស់​សិស្សសាលា​ទាំងអស់នោះ​គឺ​ហាក់បីដូចជា​មានរឿង​អ​បិ​យ​ជំនឿ​(​ខ្មោច​ចូល​)​។​

​បច្ចុប្បន្ននេះ សិស្ស​ទាំងនោះ ត្រូវបាន​ឪពុកម្ដាយ​ដឹកយក​ទៅផ្ទះ និង​អ្នក​ខ្លះទៀត ត្រូវបាន​ឪពុកម្ដាយ ហៅ​គ្រូ មក​សូត្រ​ផ្លុំ​ទៅ​ជំនឿ​របស់​ពួកគាត់​ហើយ​អ្នកខ្លះ​ក៏បាន​ធូរស្រាល​អស់​មួយចំនួន​ផងដែរ​។​

​លោក​ម៉ក់ ប្រុស បាន​ឲ្យ​ដឹង​បន្តថា តាម​ការបកស្រាយ​រប​ស់​ក្រុមគ្រូពេទ្យ​ថា គ្មាន​សញ្ញាណ​គ្រោះថ្នាក់​អ្វី​ទេ ពីព្រោះ បរិមាណ​ស្ករ និង​សម្ពាធ​ឈាម អុកស៊ីសែន គឺ​មិនមាន​បញ្ហា​ទេ តាម​ការសន្និដ្ឋាន គឺ​អារម្មណ៍​ភ័យ​តៗ​គ្នា​៕

អត្ថបទដែលជាប់ទាក់ទង