ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិស​កៀនស្វាយ​បង្ក្រាប​បន​ល្បែង​ស៊ី​សង​(​អាប៉ោង​)

60

 

​កណ្ដាល​៖​លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​បានអោយដឹងថា កាលពីរ​សៀ​ថ្ងៃទី​០៧ ខែ​មិនា​
​ឆ្នាំ​២០២១​នេះ​ដោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា​មាន​ករណី​លេងល្បែង​សុ​ី​សង (​អាប៉ោង​) នៅ​ចំណុច​ដីឡូត៍​ទុកចោល​មួយកន្លែង ស្ថិត​ក្នុងភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល កំលាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​ភូមិធំ បាន​ចុះ​ដល់​កន្លែងកើតហេតុ​លេងល្បែង​សុ​ី​សង​ខុសច្បាប់​(​អាប៉ោង​) ធ្វើការ​ឃាត់ខ្លួន​អ្នកលេង​ល្បែង​សុ​ី​សង​បាន​ចំនួន ០២ នាក់ ( អ្នកបាញ់​អាប៉ោង​ម្នាក់ និង​អ្នកលេង​ម្នាក់ ) ។​
​ទី​១.​ឈ្មោះ ជូ យ៉ុ​ន ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខ​ណ្ឌ័​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​
​ទី​២.​ឈ្មោះ ម៉ម ស៊ីណា​(​ទូច​) ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ចំណែក​អ្នក​ចាក់​មាន​គ្នា​ប្រហែល ០៤ ទៅ ០៥ នាក់​ទៀត​រត់គេចខ្លួន​អស់ ។​
*​វត្ថុតាង​ចាប់យក​រួមមាន​:
១/​មេអាប៉ោង​ចំនួន​០៤​គ្រាប់ ។​
២/​ចាន​អាប៉ោង​ចំនួន​០១ ។​
៣/​គម​រប​អាប៉ោង​ចំនួន​០១ ។​
៤/​កំរាល​ជ័រ​មាន​លេខ​ចំនួន​០១ ។​
៥/​ទូរស័ព្ទដៃ​ម៉ាក​OPPO ម៉ូ​ដែល​CPH2127 ពណ៌​ទឹកសមុទ្រ​ចំនួន​០១ ។​
៦/​ប្រាក់រៀល​ចំនួន​៦០៥០០០៛(​ហុកសិប​ម៉ឺន​ប្រាំ​ពាន់​រៀល​)
៧/​កាបូបស្ពាយ​ចំហៀង​ពណ៌​ខ្មៅ​ចំនួន​០១ ។​
៨/​ម៉ូតូ​ចំនួន​០២​គ្រឿង (​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១០ ពាក់​ស្លាក​លេខ ភ្នំពេញ ១AI-៧២១៨ ចំនួន​០១​គ្រឿង និង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៩ ពាក់​ស្លាក​លេខ កណ្តាល ១AC-៧៦៥៣​ចំនួន​០១​គ្រឿង ។​)
​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង យកមក​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភូមិធំ រូ​ច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀ​ស្វាយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង