ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រៀន​បច្ចេកទេស​ចិញ្ចឹម​មាន់​ ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​១៩

98

​បាត់ដំបង ៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តបាត់ដំបង មកពី​រាជធានី​និង​បណ្ដា​ខេត្ត​មួយចំនួន បានមក​ស្វែងរក​រៀន​បច្ចេកទេស​ចិញ្ចឹម​មាន់ ជំ​នា​ញ​វគ្គ​ខ្លីៗ ពី​អ្នកជំនាញ​នៅតាម​ក្រុមហ៊ុន​ឬ​អង្គការ​ផ្សេងៗ​ក្នុង​ខេត្តបាត់ដំបង ដើម្បី​អនុវត្តបាន​ត្រឹមត្រូវ​និង​អាច​រកប្រាក់​ចំណូល​ស​
​ម្រា​ប់​ផ្គត់ផ្គង់​គ្រួសារ ខណៈ​ពិ​ភ​លោក​កំពុងមាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ប្រជាពលរដ្ឋ​ជា​សិស្ស​ដែល​មក​រៀន​បច្ចេកទេស​ចិ​ញ្ចឹ​មាន់ បាន​ឲ្យ​ដឹងថា ពួកគាត់​ដែល​កំពុង​ចិញ្ចឹមសត្វ​មាន់​តាមបែប​បុរាណ បើទោះបី​បច្ចុប្បន្ន​មាន​ទីផ្សារ​ល្អ ប៉ុន្តែ​ការចិញ្ចឹម​ជួប​ឧបសគ្គ​ច្រើន ដែលមាន​ទាំង​ការបាត់បង់​នូវ​បរិមាណ​មាន់ ព្រោះ​ការចិញ្ចឹម​ពេល​ឈឺ​ពិបាក​ព្យាបាល​និង​មាន់​តែង​ងាប់​ជា​បន្តបន្ទាប់​។ បញ្ហា​ទាំងអស់នេះ ទើប​ខិតខំ​ស្វែងរក​គ្រូ​ជំនាញ​ចិញ្ចឹម​មាន់ ឲ្យ​ជួយ​បង្រៀន​ពី​ការបង្ការ​ការពារ កុំ​ឲ្យ​មាន់​មាន​ឆ្លង​ជំងឺ រួមទាំង​បច្ចេកទេស​ផ្សេងៗ ដើម្បី​ឲ្យ​ការចិញ្ចឹម​ទទួលបាន​ជោគជ័យ​។​

​លោក ផាន់ ស៊ី​ណាត នាយក​បច្ចេកទេស​រប​ស់​កសិដ្ឋាន​មាន់​ស្រែ​អាន​ស៊ីន បាន​មានប្រសាសន៍​លើកឡើងថា ការបង្រៀន​ពួកគាត់​(​ប្រជាពលរដ្ឋ​)​មានដូចជា ការចិញ្ចឹម​មាន់​ស្រែ​អាជីព​និង​ការ​បង្កាត់​ពួជ​បែប​សិប្បនិម្មិត ដោយមាន​សិក្សា​ពី​ការសាងសង់​ទ្រុង ជ្រើស​មេ​ពូជ ការ​លាយ​ចំណី ការប្រើប្រាស់​ថ្នាំ​ការពារ​និង​ការព្យាបាល​ជំងឺ​ជាដើម​ហើយ​ការបង្រៀន​នេះ មាន​ទាំង​ទ្រឹស្ដី​និង​អនុវត្ត​ផ្ទាល់ ។​ក្រៅពី​បណ្ដុះបណ្ដាល​បានបញ្ចប់ អ្នកជំនាញ​របស់​កសិដ្ឋាន​អាន​ស៊ីន​នឹង​ចុះទៅពិនិត្យ​ប្រាប់​បន្ថែម ដល់​សិក្ខាកាម​នៅតាម​ទីតាំង​រប​
​ស់​ពួកគេ ហើយ​បើសិន​មាន​ពលរដ្ឋ ចង់​រៀន​បច្ចេកទេស​ចិញ្ចឹម​មាន់ អាច​ទំនាក់ទំនង​កសិដ្ឋាន​បាន​។​

​លោក ឃុន ផាន់​ណូ អគ្គនាយក​ក្រុមហ៊ុន​អាន​ស៊ីន អា​វី សែន​ជ័យ បាន​មានប្រសាសន៍ថា បើទោះបី​បច្ចុប្បន្ន​ទីផ្សារ​មាន់ ពិសេស​មាន់​ស្រែ​នៅ​កម្ពុ​ជាមាន​ភាពទូលំទូលាយ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​មិនអាច​ប្រកួតប្រជែង​ជាមួយ​មាន់​នាំចូល​ពី​ខាងក្រៅ ពាក់ព័ន្ធ​នឹង​បញ្ហា​តម្លៃ ព្រោះ​ការចិញ្ចឹម​របស់​ពលរ​ដ្ឋ​មួយចំនួន ចិញ្ចឹម​មិន​តាម​លក្ខណៈ​បច្ចេកទេស ធ្វើ​ឲ្យ​ការផលិត​សាច់មាន់​មាន​ភាពយឺតយ៉ាវ​។​

​លោក ឃុន ផាន់​ណូ អគ្គនាយក​ក្រុមហ៊ុន​អាន​ស៊ីន អា​វី សែន​ជ័យ បាន​អំពាវនាវ​សុំ​ឲ្យ​ពលរដ្ឋ បរិភោគ​សាច់មាន់​ដែលមាន​ប្រភព​ចិញ្ចឹម​ត្រឹមត្រូវ ពិសេស​កុំ​បរិភោគ​មាន់​ចិញ្ចឹម​ដែល​ប្រលែង​ពាសវាល​ពាសកាល មិន​ចាក់​វ៉ាក់សាំង​បាន​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស​ដែល​វា​អាចមាន​ឆ្លង​ជំងឺ​ផ្សេងៗ និង​ពេល​បរិភោគ​ទៅ​អាច​ប៉ះពាល់​ដល់​សុខភាព​៕

អត្ថបទដែលជាប់ទាក់ទង