ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីបាននិង កំពុងរៀបការ៉ូឡាលើចិញ្ចើម មហាវិថីសហព័ន្ធរុស្ស៊ីផ្នែកខាងត្បូងបន្តទៀតហើយដោយចាប់ផ្ដើមពីស្ពានអាកាស៥មករា ដល់ស្ពានអាកាសផ្សារដីហុយ

51

ភ្នំពេញ៖  ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលបាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ លើការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរាជធានីភ្នំពេញ ដូចជាការរៀបចំបណ្ដាញលូទឹក ស្ដារប្រឡាយ ការស្ថាបនាជួសជុលផ្លូវសាធារណៈ ស្ពានអាកាស ការរៀបចំការ៉ូឡាលើចិញ្ចើមផ្លូវសាធារណៈសម្រាប់អ្នកថ្មើរជើង ការកសាងសួនច្បារសាធារណៈ ដាំផ្កាចម្រុះពណ៌ និងការដាំដើមឈើ ដើម្បីអោយទីក្រុងមានពណ៌បៃតង ស្រស់ស្អាត។

    បើទោះបីស្ថានភាពកូវីដ១៩បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តការងារអភិវឌ្ឍន៍ដែរ មានន័យថា ដៃម្ខាងអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធនានានិងដៃម្ខាងទៀតទប់ស្កាត់ជម្ងឺកូវីដ១៩ ។ជាក់ស្តែងនៅពេលនេះការរៀបការ៉ូឡា នៅលើចិញ្ចើម មហាវិថីសហព័ន្ធរុស្ស៊ីផ្នែកខាងត្បូងដោយចាប់ផ្ដើមពីស្ពានអាកាស៥មករា (ស្ពានអាកាសតិចណូ )ដល់ស្ពានអាកាសផ្សារដីហុយ នៅព្រឹកថ្ងៃទី០៩ មិនានេះ ក្រុមការងារបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងសកម្មភាពរៀបកូរ៉ូឡានេះ ដើម្បីអោយរាជធានីភ្នំពេញកាន់តែមានសោភណ្ឌភាពនិងអាចអោយអ្នកថ្មើរជើងអាចធ្វើដំណើរបានស្រួល ខណៈដែលការរៀបចំការ៉ូឡា នៅចំហៀងខាងជើងផ្លូវសហព័ន្ធរុស្ស៊ីនេះសម្រេចបាន ១០០%ហើយនោះ។

   ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលោក សាំពិសិដ្ឋ ធ្លាប់បានបញ្ជាក់អោយដឹងហើយថា ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺត្រូវរៀបការ៉ូឡានេះ តាមបណ្តោយសងខាងផ្លូវសហព័ន្ធរុស្ស៊ីដោយចាប់ពីពោធិ៍ចិនតុងរហូតដល់មន្ទីរពេទ្យព្រះអង្គឌួង ចំពោះ ជំហានទី១ ក្រុមការងារ បានរៀបការរ៉ូឡាពីស្ពានអាកាស៧មករា (ស្ពានអាកាសលោកសង្ឃ) និងរហូតដល់ពេទ្យអង្គឌួង    

   សម្រាប់ពេលនេះ ក្រុមការងារនេះបានកំពុងធ្វើសកម្មភាពរៀបការ៉ូឡាយ៉ាងសកម្ម នៅលើចិញ្ចើម មហាវិថីសហព័ន្ធរុស្ស៊ីផ្នែកខាងត្បូងដោយចាប់ផ្ដើមពីស្ពានអាកាស៥មករា (ស្ពានអាកាសតិចណូ )ដល់ស្ពានអាកាសផ្សារដីហុយ ខណៈដែលការរៀបចំការ៉ូឡា នៅចំហៀងខាងជើងផ្លូវសហព័ន្ធរុស្ស៊ីនេះក្រុមការងារអនុវត្តសម្រេចបាន ១០០%ហើយនោះ។

   គួរបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមកនេះ លោកធ្លាប់បានបញ្ជាក់ហើយថា នៅលើចិញ្ចើមផ្លូវតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីនេះត្រូវតែជាផ្លូវល្អ ជាផ្លូវដែលស្អាតជាងគេនិងមានសោភណ្ឌភាព ពោលគឺ មិនត្រូវឱ្យមានធូលីហុយឡើយ ព្រោះថានេះជាមហាវិថីដែលភ្ញៀវជាតិ អន្តរជាតិធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ៕

 

អត្ថបទដែលជាប់ទាក់ទង